Cctimesw1140xh150cm copy

អច្ឆរិយភាពនៃទន្លេមេគង្គរៀបចំវគ្គបណ្តុះបណ្តាលស្ដីពី«ការកំណត់អាយុត្រីដោយធ្វើការវិភាគតាមរយៈ Otoliths»

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ អច្ឆរិយភាពនៃទន្លេមេគង្គ

ភ្នំពេញ៖ អច្ឆរិយភាពនៃទន្លេមេគង្គ រៀបចំវគ្គបណ្តុះបណ្តាលស្ដីពី «ការកំណត់អាយុត្រីដោយធ្វើការវិភាគតាមរយៈ Otoliths»  ដល់ក្រុមនិស្សិតឆ្នាំទី២និងទី៣ នៃមហាវិទ្យាល័យជលផលនិងវារីវប្បកម្ម មកពីមហាវិទ្យាល័យជលផលនិងវារីវប្បកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម RUA - Royal University of Agriculture។

និស្សិតទាំងអស់សុទ្ធតែបានរៀនពីទ្រឹស្តីនិងអនុវត្តផ្ទាល់ក្នុងបន្ទប់ពិសោធន៍របស់មហាវិទ្យាល័យ។ ការកំណត់អាយុត្រីគឺជាការងារដ៏សំខាន់មួយដើម្បីស្វែងយល់ពីអេកូឡូស៊ីរបស់ត្រីក្នុងន័យអភិរក្ស។ ការកំណត់អាយុកូនត្រីតូចល្អិតអាចជួយឲ្យការការពារពូជត្រីដែលមានលក្ខណៈពិសេសក៏ដូចជាទីជម្រកសំខាន់ៗរបស់វាផងដែរ។

គួរបញ្ជាក់ថា ត្រីមានឆ្អឹងតូចៗនៅក្នុងផ្នែកនៃក្បាលរបស់វាដែលគេហៅថា Otoliths ឬរង្វង់លូតលាស់នៅក្នុងឆ្អឹង ដែលអាចមើលឃើញតាមមីក្រូស្កុបដើម្បីកំណត់អាយុរបស់ត្រី។ សូម្បីតែកូនត្រីតូចល្អិតក៏មានគ្រោងឆ្អឹងនេះដែរ៕

រូបភាព៖ អច្ឆរិយភាពនៃទន្លេមេគង្គ
រូបភាព៖ អច្ឆរិយភាពនៃទន្លេមេគង្គ
រូបភាព៖ អច្ឆរិយភាពនៃទន្លេមេគង្គ
រូបភាព៖ អច្ឆរិយភាពនៃទន្លេមេគង្គ


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង