Cctime 6monthsfree desktop
Cc times  web banner kh (2)

ព្រលានយន្តហោះ«អន្តរជាតិតេជោ»សាងសង់បានជាង៥០%អស់ទឹកប្រាក់ជាង៧០០លានដុល្លារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ការងារសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ (ភ្នំពេញថ្មី) ក្នុងដំណាក់ការទី១នេះ សម្រេចបានចំនួនជាង ៥០% (ភាគរយ) ដោយ ចំណាយទឹកប្រាក់សរុបចំនួន ៧១២លានដុល្លារអាម៉េរិក។ គម្រោងដំណាក់កាលទី១នេះ​ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៤ ហើយប្រកាសដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០២៥ខាងមុខនេះ។

យោងតាមរបាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា​ បានអះអាងថា លទ្ធផលការងារសាងសង់ដែលក្រុមហ៊ុនសម្បទានអាកាសយានដ្ឋានអន្តរជាតិតេជោ (ភ្នំពេញថ្មី) ក្នុងដំណាក់ការទី១នេះ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ សម្រេចបានចំនួនជាង ៥០% (ភាគរយ) ដោយ ចំណាយទឹកប្រាក់សរុបចំនួន ៧១២លានដុល្លារអាម៉េរិក។ការងារសាងសង់គម្រោងទាំងមូល (ដំណាក់កាលទី១) គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៤ និងគ្រោងដាក់ ឱ្យដំណើរការនៅឆ្នាំ២០២៥ ប្រសិនបើគ្មានអ្វីប្រែប្រួលទេ (យោងលើកម្មវិធីការងារមេ Updated Master Schedule) ដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយដោយ CAIC ។

បើតាមរបាយការណ៍ បន្ទាប់ពីដំណាក់កាលទី១ ត្រូវបានបញ្ចប់ អាកាសយានដ្ឋានអន្តរជាតិតេជោ(ភ្នំពេញថ្មី) នឹងមានសមត្ថភាពទទួលបានការចុះចតយន្តហោះរហូតដល់កូដអេហ្វ (Code E: A-340-300, A350-900 នឹង B777-200/300ER, B747-300/400) ដែលមានចំណតយន្តហោះចំនួន ៣២ចំណត អាចទទួលអ្នកដំណើរបានពី ១៣លានទៅ១៥លាននាក់/ឆ្នាំ (២០២៤) និងអាចទទួលទំនិញតាមផ្លូវអាកាសពី ១៧៥,០០០តោន/ឆ្នាំ (២០២៤) ទៅ ៣០,០០០តោន/ឆ្នាំ (២០៣០-២០៤០)។

ក្រៅពីការងារគម្រោងនេះ គម្រោងទាំងមូលក៏បានសាងសង់នូវផ្លូវតភ្ជាប់មួយចំនួនក្នុងនោះ​ការសាងសង់ផ្លូវតភ្ជាប់ពីមហាវិថីសម្តេច ហ៊ុនសែន ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានទទឹងប្រវែង៦០ម៉ែត្រ និងបណ្តោយប្រវែង១៣.៥ គីឡូម៉ែត្រ សម្រេចបាន ៤៦% ។បើតាមគម្រោងផ្លូវនេះត្រូវបានតភ្ជាប់ពីមហាវិថីសម្តេច ហ៊ុនសែន កាត់ផ្លូវជាតិលេខ២ ឆ្ពោះត្រង់ទៅកាន់អាកាសយាន ដ្ឋានអន្តរជាតិតេជោតែម្តង៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង