Cctime 6monthsfree desktop
Cc times  web banner kh (2)

កម្ពុជាទទួលបាន«អ្នកដំណើរ»តាមផ្លូវអាកាសជាង២លាន៤សែននាក់នៅឆមាសទី១កើនជិត៣០០%ធៀបឆ្នាំមុន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ភ្ញៀវទេសចរចិនមកពីក្រុងប៉េកាំងចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

ភ្នំពេញ៖ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានចំនួនជើងហោះហើរ ចំនួនអ្នកដំណើរ និង ចំនួនទំនិញតាមផ្លូវអាកាសមានការវិវត្តល្អប្រើសើរបើធៀបនឹងឆ្នាំ២០២២។ក្នុងឆមាសទី១នេះ​ កម្ពុជាទទួលបាន«អ្នកដំណើរ» ជាង២លាន ៤សែននាក់ នៅឆមាសទី១កើនឡើងជិត៣០០%ធៀបឆ្នាំមុន។នេះបើយោងតាមរបាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

យោងតាមរបាយការណ៍ចេញដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានគូសបញ្ជាក់ថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានអ្នកដំណើរចំនួនជាង២,៤ លាននាក់ (២,៤៨០,០៣២), មានការកើនឡើងជិត ២៧០% ( ២៦៩,៩៦%) បើធៀបទៅនឹងរយៈពេលដូចគ្នា (៦ខែ) នៅឆ្នាំ២០២២។

ចំណែកចំនួនជើងហោះហើរ មានចំនួនជាង ២ម៉ឺន៤ពាន់ជើង (២៤,៧២៥) មានការកើនឡើងជិត ១៥០% (១៤៧,៦៧%) បើធៀបទៅនឹងរយៈពេលដូចគ្នា (៦ខែ) នៅឆ្នាំ២០២២​ និង​ ចំនួនទំនិញ មានចំនួនជាង ២៤ពាន់តោន (២៤,៦១៦) មានការថយចុះប្រមាណជាង១៧% (-១៧,៨៦%) បើធៀបទៅនឹងរយៈពេលដូចគ្នា (៦ខែ) នៅឆ្នាំ២០២២។

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា គិតមកដល់បំណាច់ខែមិថុនា ឆ្នាំ២០២៣ នេះ ចំនួនជើងហោះហើរសរុប ក្នុង១សប្តាហ៍ នៅអាកាសយានដ្ឋានអន្តរជាតិទាំង៣ មានចំនួន៤០៤ជើង/សប្តាហ៍ (ជើងហោះហើរឯកទិស/Flight) ឬស្មើនឹង៨០៨ជើង/សប្តាហ៍ (ជើងហោះហើរទ្វេទិស/Flight Movements)។

បើតាមឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា ភ្នំពេញទទួលបានជើងហោះហើរចំនួន៣០១ជើង/សប្តាហ៍ (ជើងហោះហើរឯកទិស/ Flight) ឬស្មើនឹង៦០២ជើង/សប្តាហ៍ (ជើងហោះហើរទ្វេទិស/Flight Movements) សៀមរាបទទួលបានជើងហោះហើរចំនួន៩៦ជើង/សប្តាហ៍ (ជើងហោះហើរឯកទិស/ Flight) ឬស្មើនឹង១៩២ជើង/សប្តាហ៍ (ជើងហោះហើរទ្វេទិស/Flight Movements) និង ព្រះស៊ីហនុទទួលបានជើងហោះហើរចំនួន៧ជើង/សប្តាហ៍ (ជើងហោះហើរឯកទិស/ Flight) ឬស្មើនឹង១៤ជើង/សប្តាហ៍ (ជើងហោះហើរទ្វេទិស/Flight Movements)៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង