Cctime 6monthsfree desktop
Cc times  web banner kh (2)

ទំហំពាណិជ្ជកម្មកម្ពុជា-អាស៊ាន សម្រេចបានជាង៦ពាន់លានដុល្លារក្នុងរយៈពេល៥ខែឆ្នាំ២០២៣

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានក្នុងឆមាសទី១ឆ្នាំ២០២៣នេះ សម្រេចបានជាង ៦ពាន់លានដុល្លារអាម៉េរិក ថយចុះជាង១៥% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ក្នុងនោះ កម្ពុជាបាននាំចេញទំនិញទៅកាន់ប្រទេសនៅក្នុងតំបន់អាស៊ាន ក្នុងទំហំទឹកប្រាក់ជាង ២,២ពាន់លានដុល្លារ ខណៈកម្ពុជាបាននាំចូលទំនិញពីតំបន់អាស៊ានវិញក្នុងទំហំទឹកប្រាក់ជាង ៣,៨ពាន់លានដុល្លារអាម៉េរិក។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា។

បើតាមរបាយការណ៍បានបង្ហាញថា ក្នុងរយៈពេល៥ខែឆ្នាំនេះ ប្រទេសវៀតណាមឈរនៅលំដាប់ទី១ ជាដៃគូពាណិជ្ជកម្មដ៏ធំជាងគេបំផុតរបស់កម្ពុជា បើធៀបនឹងបណ្ដាប្រទេសសមាជិកអាស៊ានផ្សេងទៀត ដែលការធ្វើពាណិជ្ជកម្មទ្វេភាគី(កម្ពុជា-វៀតណាម) សម្រេចបានក្នុងទំហំជាង ២,៨ពាន់លានដុល្លារ។ ក្នុងនោះទំហំនៃការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសវៀតណាម ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៣ មានទំហំទឹកប្រាក់ ១,៣ពាន់លានដុល្លារ កើនឡើងជាង ២២% ធៀបនឹងឆ្នាំ២០២២ ខណៈការនាំចូលពីវៀតណាមវិញ មានទំហំទឹកប្រាក់ ១,៥ពាន់លានដុល្លារ ថយចុះជិត ១០%។

ជាមួយគ្នានេះ ប្រទេសថៃ បានឈរនៅលំដាប់ទី២ ជាដៃគូពាណិជ្ជកម្មធំបំផុ របស់កម្ពុជាបន្ទាប់ពីប្រទេសវៀតណាម ហើយទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ សម្រេចបានក្នុងទំហំជាង ១,៧ពាន់លានដុល្លារ ថយចុះជាង ៨% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ក្នុងនោះ កម្ពុជាបាននាំចេញទៅកាន់ទីផ្សារប្រទេសថៃក្នុងទំហំទឹកប្រាក់ជាង ៤៨០លានដុល្លារ កើនឡើងជាង ៩% ធៀបនឹងឆ្នាំ២០២២ ខណៈការនាំចូលរបស់កម្ពុជាពីថៃវិញក្នុងទំហំទឹកប្រាក់រហូតជិត ១,២ពាន់លានដុល្លារ ថយចុះជាង ១៤%។

ក្រៅពីប្រទេសទាំងពីនេះ ទំហំពាណិជ្ជកម្មកម្ពុជា-សិង្ហបុរី សម្រេចបានក្នុងទំហំជាង៦៥៨លានដុល្លារ, ទំហំពាណិជ្ជកម្មកម្ពុជា-ឥណ្ឌូនេស៊ី សម្រេចបានក្នុងទំហំជាង ៤៧៧លានដុល្លារ ,ទំហំពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី សម្រេចបានក្នុងទំហំជាង ២៤៨លានដុល្លារ, ទំហំពាណិជ្ជកម្មកម្ពុជា-ឡាវ សម្រេចបានក្នុងទំហំជាង៧៦លានដុល្លារ, ទំហំពាណិជ្ជកម្មកម្ពុជា-ហ្វីលីពីន សម្រេចបានក្នុងទំហំជាង ៣៥លានដុល្លារ,ទំហំពាណិជ្ជកម្មកម្ពុជា-មីយ៉ាន់ម៉ា សម្រេចបានក្នុងទំហំជាង ១១,៦៩ លានដុល្លារ, ទំហំពាណិជ្ជកម្មកម្ពុជា-ព្រុយណេ សម្រេចបានក្នុងទំហំជាង ១១,២១លានដុល្លារ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង