Cctime 6monthsfree desktop
Cc times  web banner kh (2)

អ្នកជំនាញប្រាប់ពីវិធី៣យ៉ាងដើម្បីការពារខ្លួនពីការធ្លាក់ខ្លួនក្នុង«វិបតិ្ត»អត់ប្រាក់សងធនាគារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក ង៉ែត ជូ អ្នកជំនាញសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

ភ្នំពេញ៖ លោក ង៉ែត ជូ គឺជាអ្នកជំនាញសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានប្រាប់ពីវិធី៣យ៉ាងទៅដល់អ្នកខ្វះលទ្ធភាពសងប្រាក់ទៅធនាគារ ដើម្បីការពារខ្លួនពីការធ្លាក់ក្នុងវិបតិ្តកាន់តែជ្រៅនៅពេលអត់ប្រាក់សងធនាគារ។ វីធីសាស្រ្តទាំងនេះត្រូវបានលើកយកមកចែករំលែកក្រោយលោកទទួលបានសំណួរជាច្រើនពីអ្នកខ្វះលទ្ធភាពសងបំណុលធនាគារ ហើយពួកគេកំពុងតែមានអារម្មណ៍ភ័យខ្លាច ខ្វល់ខ្វាយ និងគិតច្រើនជាដើម។

លោក ង៉ែត ជូ បានគូសបញ្ជាក់ថា ដើម្បីការពារកុំឱ្យធ្លាក់ក្នុងវិបត្តិកាន់តែជ្រៅ អ្នកដែលខ្វះលទ្ធភាពសងបំណុលធនាគារអាចប្រើប្រាស់វិធីសាស្រ្តទាំង៣យ៉ាងដោយទី១ ពិគ្រោះយោបល់ជាមួយបុគ្គលិកធនាគារ ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយភាពស្មោះត្រង់។ ២ បើខាងធនាគារដាក់សំពាធខ្លាំង គួរយល់ព្រមអោយធនាគារជួយលក់ទ្រព្យធានា ដើម្បីទូទាត់បំណុល។

បើតាមលោក ង៉ែត ជូ ក្នុងកាលៈទេសៈនេះការលក់អចលនទ្រព្យមិនមែនជាការងាយនោះទេ សូម្បីតែធនាគារក៏មិនងាយរកអ្នកទិញបានដែរ។ ដូច្នេះខាងធនាគារក៏ទាល់តំរិះដែរ។ ចំពោះទី៣ ចៀសវាងដាច់ខាតចំពោះការទៅខ្ចីបុលឈ្មួញចងការឯកជន ដើម្បីយកប្រាក់មកសងធនាគារ។

ករណីនេះលោកយល់ថា ខ្ចីបុលពីឈ្មួញ ការប្រាក់ខ្ពស់ និង​ អាចប្រឈមនឹងបណ្តឹងព្រហ្មទណ្ឌដែលអាចឈានដល់ការឃុំខ្លួននៅពេលគ្មានប្រាក់សង។ កន្លងមកមិនមានធនាគារណាមួយប្តឹងឃុំខ្លួនអតិថិជន ព្រោះគ្មានប្រាក់សងនោះទេ ប៉ុន្តែមានច្រើនករណីសំរាប់អ្នកខ្ចីចងការប្រាក់ពីឈ្មួញឯកជន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង