Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

យុវជន៖«ហ្វេសប៊ុក»ជួយដល់ការសិក្សារ និងទទួលព័ត៌មានតែក៏ហានិភ័យការបោកប្រាស់

យុវជន
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ យុវជនកម្ពុជាមួយចំនួនដែលកំពុងសិក្សារៀនសូត្រនៅតាមសកលវិទ្យាល័យនានាក្នុងប្រទេសកម្ពុជា ផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងជំនាញផ្សេងៗ បានលើកឡើងពីអត្ថប្រយោជន៍ និងផលអវិជ្ជមាននៃការប្រើប្រាស់«ហ្វេសប៊ុក»។យុវជនទាំងអស់នោះយល់ថាបណ្ដាញសង្គម«ហ្វេសប៊ុក» ជួយសម្រួលដល់ស្រាវជ្រាវនៅក្នុងការសិក្សា និង អាចស្វែងរកកិច្ចការងារ អាហារូបកណ៍ណាមួយមិនថានៅក្នុងប្រទេស ឬអន្តរជាតិ។ប៉ុន្តែវាក៏មានភាពអវិជ្ជមានផងដែរដែលប្រឈមការបោកប្រាស់ដើម្បីទាក់ទាញឲ្យយុវជនដើរលើផ្លូវមិនល្អដែលប៉ះពាល់ដល់សង្គមជាតិផងដែរ។យុវជនទាំងនោះលើកទឹកចិត្តឱ្យចូលរួមប្រើប្រាស់បណ្តាញសង្គមក្នុងស្រុកតាមលទ្ធភាពដែលអាចធ្វើបាន។

យុវតី សុន ស្រីសួគ៌ ជានិសិ្សតសិក្សានៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ជំនាញ គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ សិក្សាឆ្នាំទី២។គាត់បានលើកឡើងថា នៅកម្ពុជាសព្វថ្ងៃការប្រើប្រាប់បណ្ដាញសង្គមមានភាពងាយស្រួល និងសំបូរបែប ហើយកម្មវីធីមានភាពទូលំទូលាយដែលបានផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ប្រចាំថ្ងៃ។គាត់ថា បណ្ដាញសង្គមបានជួយដល់ការសិក្សាស្រាវជ្រាវព័ត៌មាន កិច្ចការងារសង្គម នឹងអាចផ្ដល់នូវមតិយោបល់ និង ផ្ដល់នូវកម្មវិធីសប្បាយរីចរាយជាច្រើនទៀត។

រីឯយុវជន ឆិល សីហៈ ជានិសិ្សតសិក្សានៅសកលវិទ្យាល័យកម្ពុជា ជំនាញសិល្បៈ និង ការសិក្សាពីព័ត៌មាន សិក្សាឆ្នាំទី២។លោកថា ហ្វេសប៊ុកបច្ចុប្បន្ន គឺប្រជាជនកម្ពុជាជាទូទៅប្រើប្រាស់ហ្វេសប៊ុក ជាគោល ដើម្បីដឹងពីព័ត៌មាននៅក្នុងសង្គមជាក់ស្ដែង។ ការប្រើប្រាស់នេះក៏មានភាពងាយស្រួល ហើយអាចដឹងពីព័ត៌មាននៅកម្ពុជា និង អន្តរជាតិនូវហេតុការណ៍ប្រចាំថ្ងៃ។

ដូចយុវជនខាងលើដែល យុវតី ប៊ុន សុភាព ជានិសិ្សតសិក្សានៅសកលវិទ្យាល័យកម្ពុជា ជំនាញអក្សរសាស្ត្រអង់គ្លេស ឆ្នាំទី២ ចាត់ទុក ហ្វេសប៊ុកនៅកម្ពុជាមានភាពទូលំទូលាយហើយប្រជាជនសុទ្ធតែប្រើប្រាស់បានគ្រប់គ្នា ដោយសារបច្ចេកវិទ្យានេះទំនើប។ប៉ុន្តែលោកមើលឃើញនូវចំណុចអវិជ្ជមានមួយចំនួន ដែលអ្នកប្រើខ្លះកេងចំណេញពីហ្វេសប៊ុក បង្កើតសកម្មភាពមិនល្អប៉ះពាល់ដល់សង្គម ហើយបង្កើតព័ត៌មានក្លែងក្លាយ។

ចំណែក យុវតី ឆេន ស្រីនីត វិញ ជានិសិ្សតសិក្សានៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ជំនាញអក្សរសាស្រ្តខ្មែរ ឆ្នាំទី២ ចាត់ទុកហ្វេសប៊ុកបានជួយច្រើនក្នុងការសិក្សា ជួយលក់ឥវ៉ាន់តាមអនឡាញហើយភ្ញៀវអាចកម្ម៉ងក្នុងប្រទេស ឬក្រៅប្រទេសដែលបង្កការងាយស្រួលដល់ប្រជាជន។គាត់ថា ហ្វេសប៊ុកអាចដឹងពីទិន្នន័យ ឬការស្វែងរកការងាផ្សេងៗ ដូចជាអាហារូបកណ៍ដែលសិក្សានៅក្រៅប្រទេសទៀតផងដែរ។

ជារួមយុវជនទាំង៤រូបនេះ គាំទ្រឱ្យប្រើប្រាស់បណ្តាញសង្គមតែត្រូវចេះប្រុងប្រយ័ត្នពីការបោកប្រាស់នានា ខណៈបច្ចុប្បន្នបច្ចេកវិទ្យាកាន់តែទំនើបហើយយើងកាន់តែប្រឈមចាញ់បោកគេ។ពួកគេលើកទឹកចិត្តដល់ប្រជាជនខ្មែរឲ្យចូលរួមគាំទ្រស្នាដៃកូនខ្មែរ ហើយប្រើប្រាស់នូវរបស់ខ្មែរបង្កើតឲ្យបានច្រើន ដើម្បីចូលរួមលើកទឹកដល់យុវជនខ្មែរផ្សេងទៀតអវឌ្ឍននូវបច្ចេកវិទ្យា មានសមត្ថភាពជួយសង្គមជាតិផង និងបង្កើននូវចំណេះដឹងឲ្យកាន់តែច្រើននឹងមានកម្លាំងចិត្តបង្កើនបច្ចេកវិទ្យាបានច្រើន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង