Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ធនាគារជាតិនៃកម្ពុជាបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធខេមបូឌានស៊ែស្វីច

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ធនាគារជាតិនៃកម្ពុជា)

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជាបានរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធខេមបូឌានស៊ែស្វីច (Cambodian Shared Switch - CSS) នៅថ្ងៃទី០៤ ខែកក្កដាឆ្នាំ២០២៣ ដែលជាគំនិតផ្តួចផ្តើមរបស់ធនាគារជាតិនៃកម្ពុជាក្នុងការធ្វើទំនើបកម្មប្រព័ន្ធទូទាត់សងប្រាក់ ឆ្លើយតបទៅនឹងការរីកចម្រើននៃសេដ្ឋកិច្ច និងបច្ចេកវិទ្យាហិរញ្ញវត្ថុនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

ប្រព័ន្ធ CSS ជា Local Switch ត្រូវបានអភិវឌ្ឍឡើងដើម្បីជាមធ្យោបាយងាយស្រួលសម្រាប់អតិថិជនរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ធ្វើប្រតិបត្តិការទូទាត់ឆ្លងគ្រឹះស្ថានតាមប័ណ្ណទូទាត់ឥណពន្ធ CSS លើគ្រប់ម៉ាស៊ីនដក/ដាក់ប្រាក់ (ATM) និងម៉ាស៊ីនឆូតកាត (POS) របស់គ្រឹះស្ថានសមាជិក និងជា Switch ដើម្បីធ្វើសមាហរណកម្មជាមួយប្រទេសក្នុងតំបន់។ តាមរយៈប្រព័ន្ធ CSSអតិថិជនអាចធ្វើប្រតិបត្តិការលើម៉ាស៊ីន ATM ដូចជា ដកសាច់ប្រាក់ ពិនិត្យសមតុល្យ បោះពុម្ពរបាយការណ៍សង្ខេប ប្រើប្រាស់សេវាទូទាត់រហ័ស និងការប្ដូរលេខសម្ងាត់។

ទន្ទឹមនេះ អតិថិជនក៏អាចធ្វើប្រតិបត្តិការតាមប័ណ្ណទូទាត់ឥណពន្ធ CSS លើម៉ាស៊ីន POS ដូចជា ទិញទំនិញ ពិនិត្យសមតុល្យដកសាច់ប្រាក់ បញ្ជូនមូលនិធិត្រលប់មកវិញ (Refund) និង Purchase reversal។ បច្ចុប្បន្ន អតិថិជនអាចធ្វើប្រតិបត្តិការដូចបានរៀបរាប់ខាងលើតាមគ្រប់គ្រឹះស្ថានសមាជិកចំនួន ៤០។ សេវានេះនឹងអាចឱ្យអតិថិជនប្រើប្រាស់បានកាន់តែទូលំទូលាយនៅពេលគ្រឹះស្ថានសមាជិកដទៃទៀតបញ្ចប់ការធ្វើសន្ធានកម្មប្រព័ន្ធ។

ការដាក់ឱ្យដំណើរការប្រព័ន្ធ CSS នឹងរួមចំណែកក្នុងការលើកកម្ពស់អន្តរប្រតិបត្តិការរវាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បង្កើនតម្លាភាពតាមរយៈការទូទាត់ជាអេឡិចត្រូនិក ធ្វើឱ្យការប្រើប្រាស់សេវាហិរញ្ញវត្ថុកាន់តែមានភាពងាយស្រួល កាត់បន្ថយចរាចរណ៍សាច់ប្រាក់នៅលើទីផ្សារ បង្កើននូវប្រសិទ្ធភាពក្នុងការប្រើប្រាស់ធនធានហិរញ្ញវត្ថុ រួមចំណែកលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការកអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង