681 ezgif.com resize
Swift cc time

«ឆាយកី»ទឹកធ្លាក់លាក់ខ្លួនក្នុងខេត្តកោះកុង មិនសូវមានអ្នកស្គាល់

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ ក្រសួងទេសចរណ៍

កោះកុង៖ ទឹកធ្លាក់ ឆាយកី ជារមណីយដ្ឋានធម្មជាតិមួយដែលមានភ្ញៀវទេសចរណ៍តិចតួចណាស់បានស្គាល់ពីទីកន្លែងនេះ។ មិនថាភ្ញៀវជាតិ ឬ ភ្ញៀវអន្តរជាតិនោះទេក៏មិនសូវស្គាល់ពីទីកន្លែងធម្មជាតិមួយនេះឡើយ។ ទឹកធ្លាក់ ឆាយកី ស្ថិតនៅក្នុងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។

នៅតាមផ្លូវគេអាចទស្សនាព្រៃឈើដ៏ខៀវស្រងាត់ នារដូវវស្សា និង អាចទស្សនាចំការដំណាំហូបផ្លែ វាលស្រែចំការ នៅតាមដងផ្លូវ។ ពេលទៅដល់ទីនោះគេនឹងឃើញទឹកធ្លាក់ដ៏ស្រស់ស្អាតកំពុងលាក់ខ្លួននៅក្នុងជ្រលងភ្នំនៃ ជួរភ្នំក្រវាញខាងត្បូង ទឹកត្រជាក់ដូចទឹកកក ព្រមទាំងមានដើមឈើជុំវិញដ៏ខៀវស្រងាត់ សំលេងសត្វបក្សាបក្សីយំឮអឺងកងពេញព្រៃ ខ្យល់អាកាសត្រជាក់ជាប់ចិត្តដិតអារម្មណ៍។

ដើម្បីទៅដល់ទឹកធ្លាក់ ឆាយកី គេអាចធ្វើដំណើរពីភ្នំពេញ ឆ្ពោះទៅកាន់ស្រុកស្រែអំបិល ខេត្តកោះកុង ហួសស្ពានស្រែអំបិល បន្តិច ប្រហែលជាង៥០មែត្រ មានផ្លូវក្រាលគ្រួសក្រហម បត់ស្ដាំ ពីស្ពានស្រែអំបិលទៅកាន់ ឆាយកី មានចម្ងាយប្រមាណ ២១៤ គីឡូមែត្រពីរាជធានីភ្នំពេញ ចម្ងាយប្រមាណ ៧២គីឡូមែត្រ ពីស្ពានស្រែអំបិលខេត្តកោះកុង និងចម្ងាយប្រមាណ ជាង ២២គីឡូមែត្រ ពីសហគមន៍អេកូទេសចរណ៍ ឆាយរាប ។

គួរបញ្ជាក់ថា ឆាយរាប មិនមែនជាឈ្មោះភូមិ ឃុំ ឬស្រុកឡើយ ជាឈ្មោះ សម្ងាត់ ហៅតៗគ្នា ក្នុងកំឡុងពេលសង្គ្រាម នៃរបប ប្រល័យពូជសាស្រ្ត ខ្មែរក្រហម មកម្លេះ៕

រូបភាព៖ ក្រសួងទេសចរណ៍
រូបភាព៖ ក្រសួងទេសចរណ៍
រូបភាព៖ ក្រសួងទេសចរណ៍
រូបភាព៖ ក្រសួងទេសចរណ៍
រូបភាព៖ ក្រសួងទេសចរណ៍
រូបភាព៖ The Black Tiger
រូបភាព៖ The Black Tiger


ពាក្យទាក់ទង: ឆាយកី ទឹកធ្លាក់
Khcct banner

អត្ថបទទាក់ទង