Cctime 6monthsfree desktop
Cc times  web banner kh (2)

ទូតអាម៉េរិកស្វែងរកអាជីវករ/ក្រុមហ៊ុននានាដើម្បីធ្វើធុរកិច្ចលើការផ្គត់ផ្គង់ទំនិញ និង សេវាកម្មផ្សេងៗ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាម៉េរិកនៅទីក្រុងភ្នំពេញ ជាស្ថាប័នធ្វើប្រតិបត្តិការលទ្ធកម្មធំមួយ ដែលមានការបញ្ជាទិញប្រចាំឆ្នាំក្នុងតម្លៃប្រហែល ៥ លានដុល្លាអាម៉េរិក ដោយទីភ្នាក់ងារនានាដែលស្ថិតនៅក្រោមស្ថានបេសកកម្មទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជា។ បច្ចុប្បន្នស្ថានទូតសហរដ្ឋអាម៉េរិកកំពុងស្វែងរកអាជីវករ/ក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ធ្វើធុរកិច្ចនាពេលអនាគតជាមួយស្ថានទូត លើការផ្គត់ផ្គង់ទំនិញ និង សេវាកម្មផ្សេងៗដល់ខ្លួន។

ស្ថានទូតអាម៉េរិកបានឱ្យដឹងថា ក្នុងគោលបំណងបង្កើនចំនួនអាជីវករ/ក្រុមហ៊ុនដែលទូតមាន ទូតបានអញ្ជើញអាជីវករ/ក្រុមហ៊ុនថ្មីៗ មកចូលរួមវេទិកានេះ ដើម្បីស្វែងយល់ពីឱកាសធុរកិច្ចជាមួយស្ថានទូតសហរដ្ឋអាម៉េរិក ទាក់ទងនឹងដំណើរការលទ្ធកម្មលើទំនិញ និងសេវាកម្ម ដែលស្ថានទូតទិញជាប្រចាំ។

ទូតបញ្ជាក់ថា អាជីវករដែលមានបំណងចូលរួមវេទិកានេះ អាចធ្វើការទាក់ទងមកការិយាល័យលទ្ធកម្មរបស់ស្ថានទូតសហរដ្ឋអាមេរិកតាមរយៈអ៊ីមែល [email protected] អោយបានត្រឹមថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២៣ ។ កាលបរិច្ឆេទ និងពេលវេលា៖ ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២៣ ម៉ោង ១៤:00 – ១៦:00 រសៀល។ ទីកន្លែង៖ សណ្ឋាគារ សាន់វ៉េ, ផ្ទះលេខ ១ ផ្លូវលេខ ៩២ សង្កាត់វត្តភ្នំ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ កម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង