Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

កម្ពុជាទទួលបានភ្ញៀវទេសចរក្នុងស្រុកសរុបប្រមាណ១១.១លាននាក់ក្នុងរយៈពេល៦ខែនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រយៈពេល៦ខែនៃឆ្នាំ២០២៣នេះ ភ្ញៀវទេសចរក្នុងស្រុកសរុបមានចំនួនប្រមាណ១១.១លាននាក់ កើនឡើងប្រមាណ ៧៥% ធៀបនឹងឆ្នាំ២០២២។ ដោយឡែកសប្ដាហ៍ចុងខែមិថុនា និងដើមខែកក្កដា ភ្ញៀវទេសចរចេញដើរលេងជាង៣០ម៉ឺននាក់ មានការកើនឡើងប្រមាណ៣.៧៨% ធៀបនឹងសប្តាហ៍កន្លងមក។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។

បើតាមរបាយការណ៍ ចាប់ពីថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ មានភ្ញៀវទេសចរចំនួន ៣០៦,៥២៤នាក់ ចេញដើរទស្សនាកម្សាន្តទូទាំងប្រទេស ក្នុងនោះភ្ញៀវជាតិ២៧៣,០៥៥នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៣៣,៤៦៩នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ៦៥,៨៧២នាក់, ខេត្តបាត់ដំបង ៤២,៤៧៣នាក់, ខេត្តសៀមរាប ៣១,៦៣៤នាក់, រាជធានីភ្នំពេញ ៣១,៤២៤នាក់, ខេត្តកំពត ២៨,៨៥១នាក់, ខេត្តកំពង់ស្ពឺ ១៥,០៤៩នាក់, និង ខេត្តកែប ១២,៣២៦នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង