Cctimesw1140xh150cm copy

សំណង់រងការរិះគន់៖ម្ចាស់ដី«បរិច្ចាគដី»ជូនគម្រោងអភិវឌ្ឍន៍ប្រឡាយទើបនៅសល់ដីធ្វើផ្ទះតូច

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សំណង់មួយកន្លែងស្ថិតនៅជាប់ប្រឡាយស្ទឹងមានជ័យ សង្កាត់មានស្ទឹងមានជ័យ រាជធានីភ្នំពេញ បានរកការរិះគន់ពីអ្នកលេខបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីជើញសំណង់ផ្ទះមានរូបរាងតូចចម្លែកជាងគេ ហើយប្រឈមមានបញ្ហាគ្រោះថ្នាក់ដែលអាចនឹងកើតមានឡើងនាពេលខាងមុខ។ឆ្លើយតបនឹងការរិះគន់ ម្ចាស់ផ្ទះបានពន្យល់វិញថា ដីខ្លួនត្រូវបានបរិច្ចាគជូនគម្រោងអភិវឌ្ឍន៍ប្រឡាយស្ទឹងមានជ័យ ហើយដី នៅសល់ម្ចាស់សាងសង់លំនៅដ្ឋានសម្រាប់រស់នៅសមរម្យ។

យោងតាមការបំភ្លឺរបស់សាលាសង្កាត់ស្ទឹងមានជ័យ ដោយបានស្រង់សម្តីពីម្ចាស់ផ្ទះបានគូសបញ្ជាក់ថា កាលពីមានគំរោងអភិវឌ្ឍន៍ប្រឡាយស្ទឹងមានជ័យ ម្ចាស់ដីបានបរិច្ចាគដីជូនគំរោងអភិវឌ្ឍន៍ប្រឡាយ ដីដែលនៅសល់ម្ចាស់សាងសង់លំនៅដ្ឋានសម្រាប់រស់នៅសមរម្យ ដោយមានទំហំ ក្រោយ ៤ម៉ែត្រ×១២ម៉ែត្រ សហគមន៍ប្រឡាយស្ទឹងមានជ័យ រាល់លំនៅដ្ឋាន នឹងការតភ្ជាប់ប្រព័ន្ធទឹក ភ្លើង ត្រូវបានរដ្ឋភ្ជាប់ឱ្យដោយមិនគិតថ្លៃ។

គួរបញ្ជាក់ថា ក្រោយពីមានការចែកចាយរូបភាព១សន្លឹកនៃសំណង់ផ្ទះនេះ អ្នកលេខតាមបណ្តាញសង្គមបាននាំគ្នារិះគន់ដោយបារម្ភពីសុវត្តិភាពដែលអាចមានបញ្ហាគ្រោះថ្នាក់ដែលអាចនឹងកើតមានឡើង នាពេលខាងមុខ។តាមការពិនិត្យ សំណង់នេះឃើញមានសណ្ឋានហាក់ស្តើង ប្រឈមនឹងខ្យល់កន្ត្រាក់បោកបក់រលំបាន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង