ម៉ិកស៊ិក៖ មនុស្សជាង១០០ នាក់បានស្លាប់ដោយសារកំដៅខ្លាំងនៅក្នុងប្រទេសម៉ិកស៊ិកកូក្នុងខែមិថុនា បន្ទាប់ពីរលកកំដៅជាបន្តបន្ទាប់នៅក្នុងប្រទេសអាម៉េរិកឡាទីនបានកើតឡើងនិងវាយប្រហារពលរដ្ឋក្នុងប្រទេស។ អ្នកវិទ្យាសាស្ត្រអះអាងថា ការឡើងកំដៅផែនដីកំពុងធ្វើឱ្យអាកាសធាតុកាន់តែអាក្រក់ទៅៗ ដោយប្រទេសជាច្រើនបានជួបប្រទះនូវសីតុណ្ហភាពខ្ពស់បំផុត ហើយពលរដ្ឋអាចនិងប្រឈមមុននិងការប៉ះទង្គិចសុខភាព។
គ្រោះអាសន្នទាក់ទងនឹងកំដៅជាង ១,០០០ ត្រូវបានរាយការណ៍នៅក្នុងប្រទេសម៉ិកស៊ិកចន្លោះពីថ្ងៃទី ១២ ខែមិថុនាដល់ថ្ងៃទី ២៥ ខែមិថុនា ដែលក្នុងនោះមានមនុស្ស ១០៤ នាក់បានស្លាប់ដោយសារតែរលកកំដៅ។ នេះបើយោងតាមតួលេខរបស់ក្រសួងសុខាភិបាលចេញផ្សាយកាលពីថ្ងៃពុធ។ អាជ្ញាធរបានរាយការណ៍ថាមានអ្នកស្លាប់ចំនួនប្រាំបីនាក់រួចហើយនៅចន្លោះថ្ងៃទី ១៤ ខែមេសាដល់ថ្ងៃទី ៣១ ខែឧសភាដែលនាំឱ្យចំនួនសរុបកើនឡើងដល់ ១១២នាក់ ។ ។
ចំណែកតំបន់ភាគខាងជើងនៃប្រទេសម៉ិកស៊ិកបានរាយការណ៍ថាមានអ្នកស្លាប់ច្រើនជាងគេ ដោយមានអ្នកស្លាប់ចំនួន ៦៤ នាក់ត្រូវបានកត់ត្រានៅក្នុងរដ្ឋភាគឦសាននៃរដ្ឋ Nuevo Leon និង ១៩ នាក់ទៀតនៅ Tamaulipas ដែលនៅជិតខាងជាប់ព្រំដែនរដ្ឋតិចសាស់របស់សហរដ្ឋអាម៉េរិកដែលរងការវាយប្រហារដោយកំដៅខ្លាំងផងដែរ។ ក្រសួងសុខាភិបាលបានអះអាងថា នៅម៉ិកស៊ិកកូ សីតុណ្ហភាពអតិបរិមា៤៩អង្សាសេត្រូវបានកត់ត្រាក្នុងសប្តាហ៍នេះនៅរដ្ឋសូណូរ៉ាភាគពាយ័ព្យ។
សីតុណ្ហភាពអតិបរិមាជាមធ្យមនៅម៉ិកស៊ិកក្នុងកំឡុងរដូវក្តៅប្រែប្រួលចន្លោះពី ៣០ ទៅ ៤៥ អង្សាសេ។ អាជ្ញាធរបានព្រមានថា រលកកម្តៅមួយផ្សេងទៀតអាចប៉ះពាល់ដល់ប្រជាជនចំនួន ១២៧ លាននាក់ក្នុងប្រទេសម៉ិកស៊ិកកូ។ អង្គការសហប្រជាជាតិបានព្រមានថាឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៧ នឹងក្លាយជាឆ្នាំដែលមានអាកាសធាតុក្តៅបំផុតដែលមិនធ្លាប់មានដោយសារតែឧស្ម័នផ្ទះកញ្ចក់មានសភាពស្តើងទៅៗ៕