ហ្ស៊ីមបាវ៉េ៖ គិតត្រឹមថ្ងៃទី ៣០ ខែមិថុនានេះថ្នាំជក់ជាង ២៣២ លានគីឡូក្រាមបាននិងកំពុងកើនឡើងជាង ៥៣ ភាគរយធៀបនឹងឆ្នាំមុន និងខ្ពស់ជាងឆ្នាំមុនដែលសម្រេចបាន ២៦១ លានគីឡូក្រាមក្នុងឆ្នាំ ២០១៩ ទិផ្សារថ្នាំជក់នេះត្រូវបានកសិករក្នុងប្រទេសហ្ស៊ីមបាវ៉េបាននិងកំពុងសម្រុកនាំគ្នាលក់ និងនាំចេញទៅកាន់បណ្តាលទីផ្សារប្រទេសមួយចំនួនក្នុងពិភពលោក។
លោក Casper Mlambo អ្នកគ្រប់គ្រងកសិកម្មនៅសមាគមថ្នាំជក់ ហ្ស៊ីមបាវ៉េ បានឲ្យដឹងថា បច្ចុប្បន្ននេះទីផ្សារថ្នាំជក់ក្នុងប្រទេសហ្ស៊ីមបាវ៉េកំពុងរីកចម្រើនជាខ្លាំងដោយបានជួយសម្រាលជីវភាពកសិករក្នុងប្រទេសមួយចំនួនធំ ដោយក្នុងមួយហិកតាកសិករអាចដាំបានថ្នាំជក់ជាច្រើនគីឡូក្រាម។ លោកអះអាងថាទីផ្សារថ្នាំជក់កំពុងតែប្រជែកជាមួយបណ្តាលប្រទេសមួយចំនួន ហើយសម្រាប់ការដាំដុះវិញកសិករមិនសូវជាមានបញ្ហាក្នុងការដាំប៉ុន្មាននោះទេ។ មកទល់ពេលនេះ ការលក់ថ្នាំជក់បានកើនដល់ ៨២២លានដុល្លារអាម៉េរិក ជាមួយនឹង ៩៥ ភាគរយនៃដំណាំដែលផ្តល់មូលនិធិដោយអ្នកជំនួញអន្តរជាតិ ភាគច្រើននៃប្រាក់ចំណូលនោះនឹងត្រូវធ្វើមាតុភូមិនិវត្តន៍នៅក្រៅប្រទេស ដោយបង្កើនការអំពាវនាវសម្រាប់ខ្សែឥណទានក្នុងស្រុក។
ថ្វីត្បិតតែថ្នាំជក់ទទួលបានទិន្នផលខ្ពស់ក៏ដោយ ក៏តម្លៃជាមធ្យមធ្លាក់ចុះពី ៣.០៤ ដុល្លារអាម៉េរិកក្នុងមួយគីឡូក្រាមកាលពីឆ្នាំមុនមកត្រឹម ៣.០២ ដុល្លារអាម៉េរិកក្នុងមួយគីឡូក្រាម។ កសិករបាននិយាយថា បើគ្មានការប្រែប្រួលខ្លាំងនៃនិន្នាការនោះទេ ប្រាក់ចំណូលរបស់ពួកគេទំនងជាមិនអាចកើនឡើងឡើយ។
លោក James Garakara កសិករថ្នាំជក់បាននិយាយថា «បើយើងធ្វើឲ្យតម្លៃឡើងថ្លៃឲ្យស្របនឹងការចំណាយ នោះយើងនឹងទទួលបានប្រាក់ចំណូលគួរសម ប៉ុន្តែដូចដែលយើងបានដឹងហើយឥឡូវនេះកសិករយើងពិបាកណាស់ ព្រោះយើងពឹងផ្អែកខ្លាំងលើធាតុផ្សំនាំចូលដែលមានតម្លៃថ្លៃ។ លោកបន្តថាបច្ចុប្បន្ននេះកសិករត្រូវបានលើកទឹកចិត្តឱ្យដាំដំណាំផ្សេងទៀតក្នុងពេលតែមួយ ដើម្បីធ្វើពិពិធកម្មលំហូរប្រាក់ចំណូលរបស់ពួកគេ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលកំពុងកៀងគរធនធានក្នុងស្រុក ដើម្បីផ្តល់ហិរញ្ញប្បទានដល់ផលិតកម្មកសិកម្ម និងលើកកម្ពស់ការបន្ថែមតម្លៃក្នុងស្រុក៕