Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

៥យ៉ាង អំពីសត្វត្រយ៉ងយក្ស ដែលមនុស្សភាគច្រើនមិនបានដឹង

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

កម្ពុជា៖ សត្វត្រយ៉ងយក្ស មានឈ្មោះវិទ្យាសាស្ត្រថា Thaumatibis gigantea គឺជាបក្សីនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា។ សត្វនេះត្រូវបានចាត់ថ្នាក់ជាប្រភេទជិតផុតពូជបំផុតនៅលើពិភពលោក និងជាប្រភេទសត្វត្រូវការពារនៅក្នុងប្រទេសកម្ពុជា។ ទោះបីជាក្នុងរយៈពេលកន្លងមក សត្វនេះមានវត្តមានច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ក្តី ក៏ប៉ុន្តែបច្ចុប្បន្នសត្វនេះ មានវត្តមានតែក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ ហើយត្រូវបានគេគិតថា ចំនួនរបស់វានៅសល់តិចជាង ៣០០ក្បាល។

សត្វត្រយ៉ងយក្ស មានចំណុចពិសេស ៥យ៉ាង ដែលមនុស្សភាគមិនបានដឹង។ ប្រវត្តិរបស់សត្វត្រយ៉ងយក្សត្រូវបានបុព្វបុរសខ្មែរ ចងក្រងទុកតាំងពីសម័យអង្គរមកម្លេះ ដែលគេអាចឃើញរូបចម្លាក់របស់សត្វត្រយ៉ងយក្ស នៅតាមជញ្ជាំងប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន ហើយវាមាននៅក្នុងបទចម្រៀងប្រពៃណី ចម្រៀងប្រជាប្រិយ និងរឿងព្រេងផ្សេងៗ ជាដើម។

លើសពីនេះ សត្វត្រយ៉ងយក្សត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចជ្រើសរើសធ្វើជាបក្សីតំណាងជាប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០០៥។ ត្រយ៉ងយក្ស ជាបក្សីមានមាឌធំជាងគេបង្អស់ នៅក្នុងអំបូរត្រយ៉ងគ្រប់ប្រភេទ ហើយវាមានចំនួនប្រមាណជា ២០០ក្បាលប៉ុណ្ណោះ នៅលើពិភពលោក។ ប្រមាណ៩០% នៃចំនួនសត្វត្រយ៉ងយក្ស ដែលមាននៅលើពិភពលោកទាំងមូល កំពុងរស់នៅក្នុងប្រទេសសកម្ពុជា៕ សត្វត្រយ៉ងយក្ស ចូលចិត្តរស់នៅតំបន់ព្រៃរបោះស្ងួត ឬព្រៃពាក់កណ្ដាលស្រោង ដែលមានទីតាំងជាដីសើម តាមថ្លុក ត្រពាំង បឹងបួរ ស្ទឹង និងទន្លេជាដើម។

ត្រយ៉ងយក្ស ត្រូវបានគំរាមគំហែង ដោយការបំពុល ការបរបាញ់ និងការបាត់បង់ទីជម្រក។ យើងអាចការពារសត្វត្រយ៉ងយក្ស ដោយការមិនប្រើប្រាស់ថ្នាំបំពុល សម្លាប់យកសាច់សត្វព្រៃ និងបរិភោគសាច់សត្វ។

គួរបញ្ជាក់ថា សត្វត្រយ៉ងយក្សដែលជាបក្សីតំណាងជាតិកម្ពុជា ត្រូវបានផុតពូជនៅប្រទេសវៀតណាមនិងថៃ ហើយវានៅសេសសល់បន្តិចបន្តួចតែប៉ុណ្ណោះនៅក្នុងប្រទេសឡាវ។ ប្រភេទសត្វនេះធ្វើការពងម្តងត្រឹមតែ១ ទៅ២តែប៉ុណ្ណោះហើយវាមានជម្រកភាគច្រើននៅខេត្តព្រះវិហារ មណ្ឌលគីរី ជាពិសេសខេត្តស្ទឹងត្រែង៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង