Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ក្រុមកីឡាចំបាប់អាយុក្រោម ១៧ឆ្នាំកម្ពុជា ឈ្នះមេដាយ ៣គ្រឿង ក្នុងការជើងឯកយុវជនអាស៊ីអាគ្នេយ៍ នៅថៃ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបភាពដោយ​៖ Cambodia 2023

ភ្នំពេញ៖ ក្រុមកីឡាចំបាប់អាយុក្រោម ១៧ឆ្នាំកម្ពុជា នៅថ្ងៃទី២៨ មិថុនា ដណ្ដើមបានមេដាយចំនួន ៣គ្រឿង ប្រាក់ ២ និងសំរឹទ្ធ ១ ក្នុងការប្រកួតជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ដែលធ្វើឡើងនៅសាកលវិទ្យាល័យកីឡាជាតិ Thailand National Sports University ក្នុងប្រទេសថៃ។

ក្រុមកីឡាចំបាប់អាយុក្រោម ១៧ឆ្នាំកម្ពុជា បានបញ្ជូនអត្តពលិកចូលរួមប្រកួតកីឡានេះមាន ២កម្រិតអាយុ គឺអាយុក្រោម ១៧ឆ្នាំ និងអាយុក្រោម ២០ឆ្នាំ ដោយលទ្ធផលការប្រកួតអាយុក្រោម ១៧ឆ្នាំកម្ពុជាដណ្ដើមបានមេដាយ ៣គ្រឿង រួមមាន៖ មេដាយប្រាក់ ២គ្រឿង ដោយកីឡាករ ស៊ីម ប្រសើ លើវិញ្ញាសាទម្ងន់ ៤៥គីឡូក្រាម និងកីឡាការិនី នក់ ស៊ីណាត់ លើវិញ្ញាសាទម្ងន់ ៥៣គីឡូក្រាម។ ចំណែកមេដាយសំរឹទ្ធ ១គ្រឿង ដណ្ដើមបានដោយកីឡាការិនី ស៊ីម ស៊ីធឺន លើវិញ្ញាសាទម្ងន់ ៥៣គីឡូក្រាម ។

គួរបញ្ជាក់ថា ក្រុមកម្ពុជានៅថ្ងៃនេះមានកីឡាករ-កីឡាការិនី ៤រូបទៀត ត្រូវបន្ដការប្រកួតប្រភេតអាយុក្រោម ២០ឆ្នាំ ក្នុងនោះមានកីឡាករ អុល សៅហេង ប្រកួតទម្ងន់ ៧៤គីឡូក្រាម, កីឡាការិនី ស៊ីម គាថា ប្រកួតទម្ងន់ ៥០គីឡូក្រាម, កីឡាការិនី សម្បត្តិ វណ្ណៈ ប្រកួតទម្ងន់ ៥៧គីឡូក្រាម និងកីឡាការិនី ជឿន ស្រីឡែន ប្រកួតទម្ងន់ ៦២គីឡូក្រាម ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង