Cc times  web banner kh

សៀមរាបផ្តើមមានវត្តមាន«មជ្ឈមណ្ឌលបណ្តុះបណ្តាលតម្បាញសូត្រ»ជាផ្លូវការ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

សៀមរាប៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលតម្បាញសូត្រ ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅថ្ងៃទី ២៧ មិថុនា ត្រូវបានបើក​សម្ពោធដាក់​ឱ្យដំណើរការ។ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលក្នុងគោលដៅ លើកកម្ពស់វិស័យសិល្បៈតម្បាញសូត្រនៅប្រទេសកម្ពុជាប្រកបដោយចិរភាព។

តាមការគ្រោងទុក«មជ្ឈមណ្ឌលបណ្តុះបណ្តាលតម្បាញសូត្រ» ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យដំណើរការ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ បន្ទាប់ពីបញ្ចប់ការកសាងកាលពីឆ្នាំ២០២០កន្លងទៅ ក្នុងអំឡុងពេលនៃការរាត្បាត់ជាសកលនូវជំងឺកូវីដ-១៩ ។

បច្ចុប្បន្ន មជ្ឈមណ្ឌលបានធ្វើការបណ្តុះបណ្តាលដល់អ្នកតម្បាញជាស្ត្រីចំនួន ១៧៨នាក់ ហើយផ្តល់ឱកាសដល់ស្ត្រីតម្បាញទាំងអស់អាចលក់ក្រណាត់សូត្រដែលត្បាញដោយដៃខ្លួនផ្ទាល់ផងដែរ ដើម្បីអាចរកប្រាក់ចំណូលបន្ថែមតាមរយៈការលក់ផលិតផលសូត្រទាំងនោះជូនភ្ញៀវទេសចរ។

មជ្ឈមណ្ឌលនេះមិនត្រឹមតែការពារកេរ្តិ៍ដំណែលសិល្បៈសូត្រពីបុរាណនោះទេ តែក៏បាផ្តល់ជំនួយបច្ចេកទេសដល់កសិករនៃការដាំដុះដើមមន ការចិញ្ចឹមដង្កូវនាង និងផ្តល់ការគាំទ្រការផលិតបែបអំបោះឆៅសម្រាប់ផលិតសំលៀកបំពាក់ទៀតផង។ មកដល់ពេលនេះកម្មវិធីសូត្រ និងតម្បាញមានស្ត្រីតម្បាញចំនួន ៥៣៤នាក់ បានបញ្ចប់នូវកម្មវិធីបណ្តុះបណ្តាលជំនាញសូត្រ និងតម្បាញហើយពួកគាត់អាចរកប្រាក់ចំណូលបានរហូតដល់ ៣៥០ដុល្លារក្នុងមួយខែ។ ក្រៅពីតម្បាញសូត្រ មជ្ឈមណ្ឌលក៏មានបណ្តុះបណ្តាលនូវជំនាញដាំដើមមនទៅដល់កសិករក្នុងសហគមន៍ជាង ៩៨០នាក់ដែលដាំដើមមនបានចំនួនជិត ១៥ម៉ឺនដើម ដែលអាចឱ្យពួកគាត់រកប្រាក់ចំណូលបន្ថែមជាមធ្យម ៣៥ដុល្លារទៀក្នុង១ខែ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង