681 ezgif.com resize
Swift cc time

រថយន្តនិងម៉ូតូកង់បីដឹកសំរាម ជាអំណោយរបស់ជប៉ុន ផ្តល់ជូនមន្ទីរបរិស្ថានរាជធានី-ខេត្តចំនួន១៤

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ ក្រសួងបរិស្ថាន

ភ្នំពេញ៖ ក្រសួងបរិស្ថាន បានផ្តល់ជូនរថយន្តដឹកសំរាមចំនួន១២គ្រឿង និងម៉ូតូកង់បីដឹកសំរាម ចំនួន១០គ្រឿង ជាអំណោយរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា (គម្រោង KUSANUNE និងកម្រៃអាកាសចរស៊ីវិល) ត្រូវបានធ្វើពិធីប្រគល់-ទទួល ក្រោមអធិបតីភាពលោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក UENO ATSUSHI ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ជូនដល់មន្ទីរបរិស្ថានរាជធានី-ខេត្តចំនួន១៤ នៅរសៀលថ្ងៃទី២៧មិថុនា នាទីស្តីការក្រសួងបរិស្ថាន។

រូបភាព៖ ក្រសួងបរិស្ថាន

ក្នុងឱកាសនោះដែរ រថយន្តដឹកសំរាមចំនួន១២គ្រឿង និងម៉ូតូកង់បីដឹកសំរាម ចំនួន១០គ្រឿង បានចែកជូនបន្តដល់មន្ទីរបរិស្ថាន និងរដ្ឋបាលក្រុងស្រុក សម្រាប់ផ្តល់សេវាសម្អាត ប្រមូល ដឹកជញ្ជូនសំរាមសំណល់រឹងនៅតាមក្រុង ស្រុកចំនួន២២ នៃខេត្តចំនួន១៤ រួមមាន៖ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តកំពត ខេត្តក្រចេះ ខេត្តពោធិ៍សាត់ ខេត្តសៀមរាប ខេត្តស្ទឹងត្រែង ខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តកណ្តាល ខេត្តមណ្ឌលគីរី និងខេត្តព្រះវិហារ។

រូបភាព៖ ក្រសួងបរិស្ថាន

គួរបញ្ជាក់ឱ្យដឹងថា រថយន្តនិងម៉ូតូកង់បីដឹកសំរាមនេះ នឹងចូលរួមគាំទ្រផ្តល់សេវាប្រមូល សម្អាត ដឹកជញ្ជូនសំរាម សំណល់រឹងនៅក្នុងមូលដ្ឋាន ដែលពង្រីកសេវាប្រមូលដោយខ្លួនឯង ឱ្យស្អាត ឱ្យអស់ទាន់ពេល និងធានានិរន្តរភាព និងធ្វើភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាមសំណល់រឹង ដោយរៀបចំធ្វើការប្រមូល សម្អាត ដឹកជញ្ជូន ទុកដាក់ កែច្នៃ និងទាញយកធនធានពីសំរាម ព្រមទាំងចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ៕

រូបភាព៖ ក្រសួងបរិស្ថាន


Khcct banner

អត្ថបទទាក់ទង