Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

រដ្ឋាភិបាលផ្តល់ប្រាក់រង្វាន់ដល់អត្តពលិកកម្ពុជា«ម្ចាស់មេដាយ»នៅស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបភាពដោយ៖ BTV News

ភ្នំពេញ៖ អត្តពលិកជម្រើសជាតិកម្ពុជា នាថ្ងៃទី២៧ មិនថុនានេះ ដែលបានឈ្នះមេដាយគ្រប់កម្រិត នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ សរុបចំនួន២៨២ គ្រឿង បានទទួលប្រាក់រង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា នៅទីស្ដីការក្រសួងការពារជាតិ។

ក្រោមអធិតីភាពសម្ដេច ទៀ បាញ់ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត ដល់គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីដែលដណ្ដើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ដែលមេដាយសរុបចំនួន ២៨២ គ្រឿង ក្នុងនោះមានមេដាយមាសចំនួន ៨១ គ្រឿង ប្រាក់ចំនួន ៧៤ គ្រឿង និងសំរឹទ្ធចំនួន ១២៧ គ្រឿង សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២។ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមវិញ កម្ពុជាដណ្ដើមបានមេដាយសរុបចំនួន ៧១ គ្រឿង ក្នុងនោះមេដាយមាសចំនួន ៩គ្រឿង ប្រាក់ចំនួន ១៨គ្រឿង និងសំរឹទ្ធចំនួន ៤៤ គ្រឿង។

គួរបញ្ជាក់ថា កីឡាករ-កីឡាការិនីដែលទទួលបានមេដាយមាស ១គ្រឿង ទទួលបានប្រាក់រង្វាន់ចំនួន ៤០លានរៀល សម្រាប់មេដាយប្រាក់ ១គ្រឿង ទទួលបានចំនួន ៣០លានរៀល និងជ័យលាភីមេដាយសំរឹទ្ធ ១គ្រឿងទទួលបានចំនួន ១៥លានរៀលផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង