Smart saver cctime web bannertif

កម្ពុជាមានទុនបម្រុងអន្តរជាតិ១៩,៥ ប៊ីលាន(ពាន់លាន)ដុល្លារអាមេរិក និងមាស៣៦,៥តោន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៣ កក្កដានេះ បានប្រកាសថាកម្ពុជាមានទុនបម្រុងអន្តរជាតិ១៩,៥ ប៊ីលាន(ពាន់លាន)​ដុល្លារអាមេរិក​ និងមាស៣៦,៥តោន។

យោងតាមសេចក្តីបំភ្លឺរបស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា មាសដែលជាកេរ្តិ៍មរតកតាំងពីមុនសម័យសង្គ្រាមនេះ ចំនួន ១២.៤តោន កំពុងរក្សាទុកនៅប្រទេសស្វីស, ១៤.១តោន កំពុងវិនិយោគនៅធនាគារកណ្តាលអង់គ្លេស ហើយមាស ១០តោន ត្រូវបានរក្សាទុកនៅកម្ពុជា។

ក្នុងសេចក្តីបំភ្លឺរបស់ធានាគារជាតិ ក៏បានឱ្យដឹងផងដែរថា បច្ចុប្បន្នកម្ពុជា ក៏មានទុនបម្រុងអន្តរជាតិប្រមាណជា ១៩.៥ប៊ីលានដុល្លារផងដែរ គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២០។ទុនបម្រុងអន្តរជាតិ ទាំងអស់នេះត្រូវបានរក្សាទុកយ៉ាងមានសុវត្តិភាព៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង