Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

កម្ពុជាមានគម្រោងសាងសង់ជាង១ពាន់គម្រោងក្នុងទុនជាង២ពាន់លានដុល្លារនារយៈពេល៥ខែឆ្នាំនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ នារយៈពេល៥ខែ ឆ្នាំ២០២៣នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្ដល់លិខិតអនុញ្ញាតឲ្យសាងសង់ចំនួន ១,៤៦៣គម្រោង ក្នុងទុនវិនិយោគ ជាង២,២៧០លានដុល្លារ កើនឡើង១៣៨ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ នេះជាការបញ្ជាក់របស់លោក ឡៅ ទិព្ធសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងកិច្ចពិភាក្សាតុមូលស្ដីពីស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជា នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣។

លោក ឡៅ ទិព្ធសីហា បានលើកឡើងថា វិស័យសំណង់ជាវិស័យមួយមានការអភិវឌ្ឍន៍ និងរីកចម្រើនគួរឱ្យកត់សម្គាល់ដោយឆ្លុះបញ្ចាំងតាមរយៈការកើនឡើងចំនួនអ្នកអភិវឌ្ឍន៍អចលនវត្ថុ និងគម្រោងសាងសង់។

លោកបានគូសបង្ហាញថា គម្រោងអគារខ្ពស់ៗ ចាប់ពី៥ជាន់ឡើងនៅទូទាំងប្រទេសកម្ពុជាមានចំនួន ២ ៥៨៦ អគារ ក្នុងនោះនៅរាជធានីភ្នំពេញចំនួន ១ ៧១១អគារ ខេត្តព្រះសីហនុចំនួន ៦៩០អគារ នៅខេត្តបន្ទាយមានជ័យចំនួន ១៤២អគារ និងខេត្តផ្សេងៗចំនួន ៤៣ អគារ។ ក្នុងនោះ អគារចាប់ពី ៥ជាន់ទៅ ៩ជាន់ មានចំនួន ១៤៦៣ អគារ, អគារចាប់ពី ១០ជាន់ទៅ ១៩ជាន់ មានចំនួន ៧០៥ អគារ, អគារចាប់ពី ២០ជាន់ទៅ ២៩ជាន់ មានចំនួន ២៣៤ អគារ, អគារចាប់ពី ៣០ជាន់ទៅ ៣៩ជាន់ មានចំនួន ១៣២ អគារ, និង អគារចាប់ពី ៤០ជាន់ឡើង មានចំនួន ៥២ អគារ។

រីឯគម្រោងបុរីលំនៅឋាននិងបណ្តុំលំនៅឋានមានលក្ខណៈជាបុរី មានចំនួន ៥៤៧ គម្រោង, សំណង់លំនៅឋានប្រភេទល្វែងមានចំនួន ៤០ ៩១៧ខ្នង។

តាមទិន្នន័យជំរឿនប្រជារាស្ត្រឆ្នាំ២០០៨នឹងមានប្រជាជនប្រមាណជាង ១៨លាននាក់នៅឆ្នាំ ២០៣០ នឹងមានតម្រូវការលំនៅឋានថ្មីប្រមាណជាង ១,១លានបន្ថែមទៀត។ ក្នុងនោះ សម្រាប់រាជធានីភ្នំពេញ ទីក្រុង និងទីប្រជុំជន មានតម្រូវការប្រមាណ ៨០ម៉ឺនលំនៅឋាន បើគិតជាមធ្យមមានតម្រូវការលំនៅឋានប្រមាណជាង ៥ម៉ឺនលំនៅឋានក្នុង១ ឆ្នាំ។ នេះជាការបញ្ជាក់របស់លោក ឡៅ ទិព្ធសីហា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង