Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

លោក លី ងៀប ចំណាយពេល៥ឆ្នាំអភិវឌ្ឍAPP«ស្នេបឃ្យូ»ទើបអាចដាក់ដំណើរការជាផ្លូវការ

យុវជន
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ លោក លី ងៀប ស្ថាបនិកក្រុមហ៊ុនស្នេបឃ្យូ បានចំណាយពេល៥ឆ្នាំ ជាមួយមិត្តភក្ដិ ក្នុងអភិវឌ្ឍ APP ស្នេបឃ្យូ (Snapkyu)។ នៅក្នុងខែមិថុនា ឆ្នាំ២០២១ APP ស្នេបឃ្យូ បានដាក់ដំណើរការជាផ្លូវ។ បើតាមរបាយការណ៍ពីក្រុមហ៊ុន Google រហូតមកដលបច្ចុប្បន្ននេះ ស្នេបឃ្យូ មានអ្នកប្រប្រើប្រាស់រហូតដល់ ១០០០០០នាក់ ហើយលក្ខណៈពិសេសរបស់ ស្នេបឃ្យូ ដែលខុសពីបណ្ដាញសង្គមដ៏ទៃ គឺការ ការ comment ជាសម្លេង។

លោក លី ងៀប បានបញ្ចប់ការសិក្សាជំនាញគណនេយ្យ នៅសាកលវិទ្យាល័យមួយ ក្នុងប្រទេសកាណាដា នៅក្នុងឆ្នាំ២០០៤។ បន្ទាប់ពីបានបញ្ចប់ការសិក្សា លោកបានចូលបម្រើការងារផ្នែកគណនេយ្យ នៅប្រទេសកាណាដា រហូតដល់លោកត្រឡប់មកកម្ពុជាវិញ ក៏នៅតែបន្ដធ្វើការផ្នែកនេះដដែល។ ចំណែកឯជំនាញព័ត៌មានវិទ្យា លោកបានប្រឡូកនៅក្នុងវិស័យនេះ រយៈពេល១០ឆ្នាំ មកហើយ។

តាមរយៈការសម្ភាសន៍ជាមួយ ស៊ីស៊ីថាមស៍ លោក លី ងៀប បានឲ្យដឹងថា កាលពី១០ឆ្នាំមុន លោកបានត្រឡប់មកប្រទេសកម្ពុជាវិញ និងបានឃើញថាប្រជាពលរដ្ឋកម្ពុជាចាប់ផ្ដើមប្រើប្រាស់នូវបណ្ដាញសង្គមហ្វេសប៊ុកខ្លះៗ។ ដូច្នេះលោកក៏មានគំនិតមួយ ក្នុងការបង្កើត APP បែបនេះដែរ ប៉ុន្ដែនៅពេលនោះការរកអ្នកអភិវឌ្ឃកម្មវិធី មានការពិបាក និងមានតម្លៃថ្លៃ ហើយគំនិតក្នុងការបង្កើត APP ក៏ត្រូវផ្អាក។ មួយរយៈក្រោយមក លោកបានធ្វើគំរោងតូចមួយ ជាមួយមិត្តភក្តិរបស់លោក ហើយក៏ឃើញថាគំរោងនោះដំណើរការទៅបាន ក៏ចាប់ផ្ដើមសាកល្បងធ្វើ APP ស្នេបឃ្យូ នេះឡើង។

លោក លី ងៀប បានបន្ដថា ក្រុមហ៊ុនស្នេបឃ្យូ មិនមែនជាក្រុមហ៊ុនដែលមានបុគ្កលិកច្រើន ព្រោះអ្នកបង្កើត APP ស្នេបឃ្យូ សុទ្ធសឹងតែជាមិត្តភក្ដិរបស់លោក ដែលបានចំណាយពេលអភិវឌ្ឃ APP ស្នេបឃ្យូ ក្នុងមួយថ្ងៃតែ២ឬ៣ម៉ោងប៉ុណ្ណោះ។ ដូច្នេះការធ្វើ APP នេះចំណាយយូររហូតដល់រយៈពេលប្រមាណជា៥ឆ្នាំ ទើបបានដាក់ដំណើរការជាផ្លូវការនៅក្នុងខែមិថុនា ឆ្នាំ២០២១។ បើតាមរបាយការណ៍ពីក្រុមហ៊ុន Google បច្ចុប្បន្ននេះ មានអ្នកប្រើប្រាស់ APP ស្នេបឃ្យូ ប្រមាណជា ១០០០០០នាក់ ដែលភាគច្រើនជាជនជាតិខ្មែរ។

APP ស្នេបឃ្យូ មានលក្ខណៈពិសេសខុសពី APP ដ៏ទៃ ត្រង់ថាមានការ comment ជាសម្លេង មានចំនួនអ្នកមើលនៅលើ Post និមួយៗ បើទោះជា Post នោះគ្មានការ like ក្ដី។ ខណៈពេលដែល APP ដ៏ទៃទៀត មានតែចំនួនអ្នក like។ សម្រាប់សុវត្ថិភាពនៃ APP ស្នេបឃ្យូ លោកមិនធានា១០០% ថាគ្មានអ្នក Heck បាននោះដែរ ប៉ុន្ដែក្រុមការងារព្យាយាមរឹតបន្ដឹងទៅលើប្រព័ន្ធសុវត្ថិភាពនេះដែរ។ ស្នេបឃ្យូ មិនមាន Register ដែលរក្សាទុក Password នោះទេ។ ការបង្កើតគណនីនៅលើស្នេបឃ្យូ ធ្វើតាមរយៈលេខទូរស័ព្ទ ហ្វេសប៊ុក google និង Apple ID។ ប្រសិនបើមានអ្នកដែលអាចចូលទៅក្នុងគណនីស្នេបឃ្យូ បាន មានន័យថា គណនីហ្វេសប៊ុក google និង Apple ID។ របស់ពួកគេត្រូវបាន Heck ឬក៏ម្ចាស់គណនីស្នេបឃ្យូផ្ទាល់ ជាអ្នកឲ្យលេខសម្ងាត់ដែលផ្ញើចូលលេខទូរស័ព្ទទៅបុគ្គលផ្សេងទៀត។

លោក លី ងៀប បានឲ្យដឹងទៀតថា តាមរយៈ APP ស្នេបឃ្យូ អាចជួយប្រជាជនកម្ពុជា ដែលមិនសូវចេះភាសាអង់គ្លេស ក្នុងការដោះស្រាយបញ្ហាជាមួយការប្រើប្រាស់ ដែលមិនដឹងថាត្រូវរាយការណ៍ទៅណា ហើយប្រសិនបើរាយការណ៍ គឺនិយាយជាមួយ Robot ។ ជាពិសេសអ្នកធ្វើអាជីវកម្ម ដែលត្រូវបានគេ Heck គណនីរបស់ពួកគេ មិនដឹងធ្វើយ៉ាងណាដើម្បីយកគណនីនោះត្រឡប់មកវិញ។ បន្ថែមពីនេះទៀត ក្រុមហ៊ុនមួយចំនួននៅកម្ពុជា ព្យាយាមនៅក្នុងការ Boot នៅលើបណ្ដាញសង្គម ប្រើតាម google opinion ។ បើតាមការស្រាវជ្រាវរបស់លោក ដែលបានសិក្សាជាមួយសហគ្រិនខ្មែរ បានបង្ហាញថា លុយចេញពីកម្ពុជាតាមរយៈបណ្ដាញសង្គមបរទេសប្រមាណជា ៨០លានដុល្លារក្នុងមួយឆ្នាំ ដែលធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង