Cctimesw1140xh150cm copy

ព្រះវិហារវត្តគិរីជលសារនៅលើកោះរ៉ុង ចំណាយថវិកាសាងសង់ប្រមាណ១លានដុល្លារ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ព្រះសីហនុ៖ ការសាងសង់ព្រះវិហារវត្តគិរីជលសារ ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ចំណាយថវិកាអស់ប្រមាណជាង ១លានដុល្លាសហរដ្ឋអាម៉េរិក ថ្លៃជាងការសាងសង់សំណង់នៅលើដីគោកគុណនិង៣ ឬ ៤ដង ដោយសារការសាងសង់សំណង់នៅលើដីកោះ ជួបបញ្ហាប្រឈមជាច្រើន។ ចប្ចុប្បន្នការសាងសង់ព្រះវិហារភូមិព្រែកស្វាយសម្រេចបាន ៤៥ភាគរយ ហើយ។

តាមការឱ្យដឹងពីក្រុមការងារបច្ចេកទេសសាងសង់ព្រះវិហារវត្ត គិរីជលសារ បានឲ្យដឹងថា វត្តព្រែកស្វាយមានផ្ទៃដី ៤៧ ០០០ម៉ែត្រ ការ៉េ បានធ្វើការសាងសង់ព្រះវិហារមួយដែលមានទទឹង ១២,៦ម៉ែត្រ បណ្តោយ ៣៣,៣ម៉ែត្រ និងដងទង់មួយគូរ សាងសង់តាមរចនាបទខ្មែរចំណាយថវិកាអស់ប្រមាណជាង ១លានដុល្លាសហរដ្ឋអាមេរិក។

ការសាងសង់មានរយៈពេលពីរឆ្នាំ ហើយតម្លៃនៃការសាងសង់ព្រះវិហារនេះ វាពិតជាមានតម្លៃថ្លៃជាងការសាងសង់សំណង់នៅលើដីគោកគុណនិង៣ ឬ ៤ដង ដោយសារការសាងសង់សំណង់នៅលើដីកោះ ជួបបញ្ហាប្រឈមជាច្រើនមានដូចជា ការដឹកជញ្ជូនសម្ភារៈសំណង់ពីដីគោក មកកាន់កាដ្ឋាននៅតំបន់កោះ ត្រូវការប្រើប្រាស់ពេលវេលាលើកដាក់តាមសាឡង់ ឬទូក និងប្រើប្រាស់កម្លាំងពលកម្មលើកជាច្រើនសារទើបមកដល់ការដ្ឋាន។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ណែនាំឱ្យក្រុមការងារបច្ចេកទេសសាងសង់ ត្រូវពន្លឿនការសាងសង់ឱ្យបានលឿន តាមដែលអាចធ្វើទៅបាន ព្រោះរដូវនេះចូលដល់រដូវភ្លៀង ការងារសាងសង់ត្រូវប្រឈមក្នុងការសាងសង់ ហើយការងារសាងសង់ត្រូវធ្វើឱ្យបានលឿន ធានាបរិមាណ គុណភាព និងសោភណ្ឌភាពតាមរចនាបទខ្មែរ សម្រាប់ទុកឱ្យពុទ្ធបរិស័ទ្ធជិតឆ្ងាយ ពិសេសប្រជាពលរដ្ឋនៅតំបន់កោះមានព្រះវិហារមួយល្អស្អាត ដើម្បីគោរពបូជា និងរៀបចំធ្វើពិធីបុណ្យផ្សេងៗតាមបែបព្រះពុទ្ធសាសនា។

គួរបញ្ជាក់ថា ព្រះវិហារវត្ត គិរីជលសារ ស្ថិតនៅភូមិព្រែកស្វាយនេះ ជាគំនិតផ្ដួចផ្ដើមសាងសង់របស់សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានរៀបចំក្រុងពាលីសាងសង់កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២កន្លងមក ដោយមានការចូលរួមពីមន្ត្រីរដ្ឋបាល


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង