Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ក្រុមបាល់ទះវិសាខាកម្ពុជា បានឈ្នះក្រុមម៉ាឡេស៊ី Wei Xu Johor SUKMA លទ្ធផល ៣-០

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបភាពដោយ៖ សហព័ន្ធកីឡាបាល់ទះកម្ពុជា

ម៉ាឡេសុី៖ ក្រុមកីឡាបាល់ទះវិសាខា នាថ្ងៃទី២២ មិថុនា បានយកឈ្នះក្រុមម៉ាឡេសុី Wei Xu Johor SUKMA ក្នុងព្រឹត្តិការណ៍ Johor Bahru-Mayor’s Cup 2023 ដោយលទ្ធផល ៣-០ សិត នៅប្រទេសម៉ាឡេស៊ី។

ក្រុមកីឡាបាល់ទះវិសាខា(កម្ពុជា) បានយកឈ្នះទៅលើក្រុមបាល់ទះម៉ាឡេសុី Wei Xu Johor SUKMA ក្នុងលទ្ធផល ៣-០ សិត ក្នុងការប្រកួតសន្សំពិន្ទុដំបូងក្នុងពូល A ក្នុងព្រឹត្តិការណ៍ Johor Bahru-Mayor’s Cup 2023 នៅប្រទេសម៉ាឡេសុ (កីឡាបាល់ទះក្នុងសាលបុរស)។ ក្រុមកីឡាបាល់ទះក្នុងសាលនេះ គឺមានប្រទេសចូលរួមចំនួន ៥ រួមមាន៖ កម្ពុជា កោះតៃវ៉ាន់ សិង្ហបុរី ថៃ និងម្ចាស់ផ្ទះម៉ាឡេសុី។

គួរបញ្ជាក់ថា ក្រុមបាល់ទះវិសាខា(កម្ពុជា) នឹងបន្តទៅប៉ះជាមួយក្រុមបាល់ទះមកពីកោះតៃវ៉ាន់ Win Streak Taiwan ដែលស្ថិតក្នុងពូល A និងត្រូវប៉ះគ្នា ក្នុងព្រឹត្តិការណ៍ Johor Bahru-Mayor’s Cup 2023 នាល្ងាចនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង