Yearendyearend1140x150
Img 0571

ជើងហោះហើរកម្ពុជាបន្តកើនឡើង២០%នៅពាក់កណ្តាលខែកក្កដាបើធៀបនឹងខែឧសភា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា

ភ្នំពេញ៖ ជើងហោះហើរកម្ពុជាបានកើនឡើង២០% ក្នុងរយៈពេលចាប់ពីខែឧសភា ដល់ខែកក្កដា ឆ្នាំ២០២០។ នេះបើតាមប្រសាសន៍របស់លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០។

លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា មានប្រសាសន៍ថា បើគិតចាប់ពីខែឧសភាដល់ខែកក្កដានេះ កម្ពុជាបានកើនឡើងនូវជើងហោះហើរចំនួន២០% ដែលភាគច្រើនសុទ្ធតែជាប្រជាជនខ្មែរដែលធ្វើដំណើរមកពីប្រទេសកូរ៉េ ចិន និងម៉ាឡេស៊ីជាដើម។ ក្រៅពីនេះក៏មានជនជាតិចិនមួយចំនួនដែរ ដែលត្រូវមកកម្ពុជាដើម្បីធ្វើធ្វើជំនួញ។ ចំណែកឯការហោះហើរជាលក្ខណៈទេសចរណ៍គឺពុំទាន់មានវត្តមាននៅកម្ពុជានៅឡើយទេ។

លោក ស៊ិន ចាន់សេរីវុត្ថា បន្តថា ចំពោះអ្នកវិនិយោគចិនខ្នាតធំនៅកម្ពុជា និងអ្នកជំនាញការផ្សេងៗនឹងត្រូវបានបន្ថូរបន្ថយក្នុងការធ្វើដំណើរមកវិនិយោគនៅកម្ពុជា។ ករណីបន្ថូរបន្ថយនេះគឺសម្រាប់តែបុគ្គល ឬក្រុមបុគ្គលណាមួយដែលជាប់ពាក់ព័ន្ធនឹងការធ្វើជំនួញខ្នាតធំនៅកម្ពុជាតែប៉ណ្ណោះ។ ចំណែកការធ្វើដំណើរក្នុងគោលដៅទេសចរណ៍គឺពុំទាន់មានការបន្ថូរបន្ថយនៅឡើយទេ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង