Cctime 6monthsfree desktop
Cc times  web banner kh

សត្វអង្រ្កងនឹងបង្កើនផលិតផលស្វាយចន្ទី របស់កសិករនៅមណ្ឌលគិរី

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ USAID មរតកបៃតង

មណ្ឌលគិរី៖ អ្នកដាំដំណាំស្វាយចន្ទីចំនួន ២១៨នាក់ (ស្រី៩៩នាក់) នៅក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ទទួលការបណ្តុះបណ្តាលលើការប្រើប្រាស់សត្វអង្ក្រងជាភ្នាក់ងារការពារជីវសាស្ត្រដើម្បីទប់ស្កាត់សត្វល្អិតចង្រៃផ្សេងៗ បំផ្លាញដំណាំស្វាយចន្ទី។ ឯកទេសខាងបច្ចេកទេសប្រើសត្វអង្ក្រង នឹងធ្វើឲ្យទិន្នផលស្វាយចន្ទីកើនឡើង និងផ្លាស់ប្តូរពីផលិតកម្មធម្មតាទៅជាផលិតកម្មគ្រាប់ស្វាយចន្ទីសរីរាង្គនាពេលអនាគតផងដែរ។

នៅក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី អ្នកដាំដំណាំស្វាយចន្ទីប្រឈមមុខនឹងបញ្ហាទទួលបានទិន្នផលទាប និងគ្រាប់ស្វាយចន្ទីមិនសូវមានគុណភាពល្អ ដោយសារមានការបំផ្លាញពីសត្វល្អិត និងជំងឺផ្សេងៗ។ មានសត្វល្អិតចម្បងៗចំនួនបួនដែលបំផ្លាញដំណាំស្វាយចន្ទីដ៏គួរឲ្យបារម្ភគឺ ស្រឹងមូសតែ (Tea Mosquito Bug) ដង្កូវស៊ីគ្រាប់ស្វាយចន្ទី (Cashew Shoot Borer) ដង្កូវស៊ីរូង និងឬសគ្រាប់ស្វាយចន្ទី (Cashew Stem and Root Borer) និងទ្រីបផ្កា។

រូបភាព៖ USAID មរតកបៃតង

ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ USAID មរតកបៃតង បានផ្តល់ការបណ្តុះបណ្តាលដើម្បីកសាងជំនាញបច្ចេកទេសដល់អ្នកដាំដំណាំស្វាយចន្ទីចំនួន ២១៨នាក់ (ស្រី៩៩នាក់) លើការប្រើប្រាស់សត្វអង្ក្រងជាភ្នាក់ងារការពារជីវសាស្ត្រដើម្បីទប់ស្កាត់សត្វល្អិតចង្រៃផ្សេងៗ។ កម្មវិធីនេះរួមបញ្ចូលនូវកិច្ចអន្តរាគមន៍ជាបន្តបន្ទាប់ដោយអ្នកប្រឹក្សាជំនាញផ្នែកដំណាំស្វាយចន្ទីផងដែរ ដោយផ្តោតលើបច្ចេកទេសដែលមិនប៉ះពាល់ដល់បរិស្ថាន។

លោក សៀង កាន ទីប្រឹក្សាជាន់ខ្ពស់ផ្នែកខ្សែច្រវាក់តម្លៃ ដែលមានឯកទេសខាងបច្ចេកទេសប្រើភ្នាក់ងារការពារជីវសាស្ត្រសម្រាប់គ្រប់គ្រងដំណាំ បានឲ្យដឹងថា ការប្រើប្រាស់ភ្នាក់ងារការពារជីវសាស្រ្តដូចជាសត្វអង្ក្រងជាដើម ដោះស្រាយបញ្ហាសត្វល្អិត និងជំងឺផ្សេងៗដែលជាមូលហេតុនៃទិន្នផលទាបរបស់កសិករ និងជំរុញឱ្យមានការផ្លាស់ប្តូរពីផលិតកម្មធម្មតាទៅជាផលិតកម្មគ្រាប់ស្វាយចន្ទីសរីរាង្គនាពេលអនាគតផងដែរ៕

រូបភាព៖ USAID មរតកបៃតង
រូបភាព៖ USAID មរតកបៃតង
រូបភាព៖ USAID មរតកបៃតង


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង