681 ezgif.com resize
Swift cc time

ជនបរទេសម្នាក់ប្រើបច្ចេកវិទ្យា AI បង្កើតរូបភាពពីអតីតកាលនៅកម្ពុជាទសវត្សទី៦០

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ Jeremie Montessuis

ភ្នំពេញ៖ បុរសជនបរទេសម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះថា Jeremie Montessuis បានបង្ហោះរូបភាពជាច្រើនសន្លឹក បង្កើតចេញពីការស្រមើស្រមៃរបស់បច្ចេកវិទ្យា AI ដោយការប្រើប្រាស់កម្មវិធី Mid Journey។ រូបភាពAI ទាំងនោះត្រូវបានបង្កើតជាផ្ទាំងទស្សនីយភាព ពីអតីតកាលនៅកម្ពុជា ក្នុងទសវត្សទី៦០ ដែលកំពុងផ្ទុះការគាំទ្រពីសំណាក់មហាជនក្នុងបណ្តាលសង្គម។

រូបភាព៖ Jeremie Montessuis

យោងតាមខ្លឹមសាររបស់ គណនីហ្វេសប៊ុក Jeremie Montessuis បានសរសេររៀបរាប់ថា« Cambodia Swinging 1960s ខ្ញុំបានព្យាយាមអស់ពីសមត្ថភាព ដើម្បីបង្កើតបរិយាកាស តាមរយៈការប្រើប្រាស់កម្មវិធី Mid Journey និងមានរូបថតមួយក្រុមទៀតនឹងមកក្នុងប៉ុន្មានសប្ដាហ៍ទៀត។»

លោក Jeremie បានបន្តថា «ខ្ញុំមិនមានកម្មសិទ្ធិបញ្ញាលើរូបទាំងអស់នេះទេ ការងារនេះគឺដូចជារឿងកំប្លែងបែបស្រមើស្រមៃ ដើម្បីភាពសប្បាយរីករាយ នាំមកនូវផ្ទាំងទស្សនីយភាពនៅក្នុងពេលវេលាពីអតីតកាលដែលយើងកំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះ ដូចជា ជំងឺរាលត្បាតកូវីដ-១៩,ការឡើងកំដៅផែនដី, សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ។ល។ អ្នកទាំងអស់គ្នាអាចប្រើប្រាស់រូបភាពទាំងនេះ ដោយសេរី និងធ្វើការចែករំលែក សូមរីករាយជាមួយរូបភាពពីអតីតកាល ក្នុងទសវត្ស ៦០។ AI បានបង្កើតរូបថតបែបស្រមើស្រមៃ ប៉ុន្តែរូបភាពពិត ត្រូវបានបង្កើតដោយយកចិត្តទុកដាក់។ អរគុណសម្រាប់ការចូលចិត្ត និងគាំទ្រ។»

រូបភាព៖ Jeremie Montessuis
រូបភាព៖ Jeremie Montessuis
រូបភាព៖ Jeremie Montessuis
រូបភាព៖ Jeremie Montessuis
រូបភាព៖ Jeremie Montessuis
រូបភាព៖ Jeremie Montessuis
រូបភាព៖ Jeremie Montessuis
រូបភាព៖ Jeremie Montessuis
រូបភាព៖ Jeremie Montessuis
រូបភាព៖ Jeremie Montessuis
រូបភាព៖ Jeremie Montessuis
រូបភាព៖ Jeremie Montessuis
រូបភាព៖ Jeremie Montessuis
រូបភាព៖ Jeremie Montessuis


Khcct banner

អត្ថបទទាក់ទង