ភ្នំពេញ៖ លោក Felix ដែលជាគ្រូបង្វឹកក្រុមជ្រើនជាតិកម្ពុជាថ្មី នាថ្ងៃទី១៤ មិថុនានេះ បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា ក្នុងការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមជម្រើសជាកម្ពុជា ប៉ះបង់ក្លាដែសនៅថ្ងៃស្អែកនេះជាជំនួបដ៏តានតឹងបំផុត នឹងជាជំនួបដែលត្រូវការប្រើកម្លាំងខ្លាំង ក្នុងជំនួបមិត្តភាពអន្តរជាតិ នៅពហុកីឡាដ្ឋានជាតិអូឡាំពិកផងដែរ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានលោក Felix បានថ្លែងថា «លោកបានមើលឃើញកីឡាករថ្មីៗជាច្រើន ក្នុងក្រុម មានទេពកោសលថ្មីៗ ហើយកីឡាករចាស់ៗ ដែលខ្ញុំធ្លាប់ស្គាល់ ក៏មានការរីកចម្រើនជាងមុនដែរ។ លោកអរគុណគ្រូបង្វឹកតាមក្លិបនីមួយៗ ដែលខំប្រឹងបង្ហាត់កីឡាករឲ្យយើងបានជ្រើសរើសមកចូលរួមជម្រើសជាតិ។ លោកមានសុទិដ្ឋិនិយម សម្រាប់កីឡាកររបស់យើង ក៏ដូចជាក្រុមរបស់យើង នឹងអាចធ្វើបានល្អ នាពេលខាងមុខ»។
គួរបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប៉ះក្រុមក្រុមជម្រើសជាតិបង់ក្លាដែស នៅថ្ងៃទី១៥ ខែមិថុនាស្អែកនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។ ក្រោមការដឹកនាំរបស់លោក Felix បន្តពីលោក Keisuke Honda ដឹកនាំកម្ពុជា បានជួបប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមភ្ញៀវបង់ក្លាដែសជាលើកទី ២ផងដែរ៕