Cctimesw1140xh150cm copy

លោកគ្រូ សាន​ សុជា សម្តែងការគួរសមជាមួយសម្តេច ហ៊ុន សែន ក្រោយលាចាកសិក្ខាបទ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​នៅថ្ងៃទី១៣ ខែមិថុនានេះ បានអនុញ្ញាតឱ្យលោកគ្រូ សាន សុជា ចូលជួបសម្តែងការគួរ​សមនៅគេហដ្ឋានរបស់សម្តេចក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ជាជំនួបកើតមានភ្លាមៗនៅពេលដែលលោកអញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីធ្វើលិខិតឆ្លង​ដែន និងអត្តសញ្ញាណបណ្ណសញ្ជាតិកម្ពុជា។នេះបើយោងតាមប្រសាសន៍លោកគ្រូ សាន សុជា​ ថ្លែងប្រាប់សារព័ត៌មានFresh News។

មិនមានខ្លឹមសារលម្អិតពីជំនួបនោះទេ តាមការឱ្យដឹងគឺគ្រាន់តែជាជំនួបមិនមានការជជែកអ្វីច្រើនពីការសួរសុខទុក្ខ និងការជជែកពីរឿងផ្សព្វផ្សាយព្រះធម៌នោះឡើយ ហើយសម្តេចបានបង្ហាញការពេញ​ចិត្ត ចំពោះការផ្សព្វផ្សាយព្រះធម៌អប់រំចិត្ត របស់លោកគ្រូ សាន សុជា។

គួរបញ្ជាក់ថា លោកគ្រូ សាន សុខជា បានលាចាកសិក្ខាបថ នៅថ្ងៃទី២១ ខែឧសភានេះ​ ក្រោយបួសរៀនព្រះធម៌ក្រោមម្លប់ព្រះពុទ្ធសាសនា​អស់​​រយៈពេលជាង ៣០ព្រះវស្សា។ លោកគ្រូ ទទួលបានប្រជាប្រិយភាពខ្ពស់ពីប្រជាពុទ្ធបរិស័ទ តាមរយៈការផ្សព្វផ្សាយព្រះអប់រំចិត្ត និងការពន្យល់បកស្រ័យអំពីព្រះធម៌។លោកធ្លាប់បានលើកឡើងថា ចង់មានពេលវេលា ម្រាប់មើលថែ អ្នកម្តាយដែលមានជន្មាយុកាន់តែច្រើន។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង