Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ធនាគារARDBអនុញ្ញាតឱ្យកសិករខេត្តក្រចេះយកគ្រាប់ស្វាយចន្ទីស្ងួតធ្វើជាទ្រព្យធានាបំណុលបាន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្ដម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (រូបភាព៖ ARDB)

ក្រចេះ៖ ប្រជាកសិករដែលដាំដុះស្វាយចន្ទី អាចគិតគូរស្នើសុំឥណទាន ពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយយកស្តុកគ្រាប់ស្វាយចន្ទីស្ងួត មកដាក់ធ្វើជាទ្រព្យធានាបំណុលបាន ហើយធនាគារអាចផ្តល់ឥណទាន ជូនរហូតដល់៧០% នៃតម្លៃ គ្រាប់ ស្វាយចន្ទី ក្នុងឃ្លាំងស្តុក។ នេះជាការគូសបញ្ជាក់របស់ឯកឧត្ដម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅក្នុងឱកាសសំណេះសំណាលសួរសុខទុក្ខប្រជាកសិករដាំដុះស្វាយចន្ទី និងកែច្នៃគ្រាប់ស្វាយចន្ទី និងវេចខ្ជប់ នៅខេត្តក្រចេះ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។

ឯកឧត្តម កៅ ថាច បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយគាំទ្រ និងចង់ប្រែក្លាយឱ្យកម្ពុជា ទៅជាអធិរាជគ្រប់ស្វាយចន្ទី នាពេលអនាគត។ ដូច្នេះហើយដើម្បីកម្ពុជាក្លាយជាអធិរាជគ្រាប់ស្វាយចន្ទី នាពេលអនាគតបាន បញ្ហាប្រឈមផ្សេងៗដែលកសិករបានលើកឡើងនោះ ចាំបាច់ត្រូវធ្វើការដោះស្រាយ។

ជាមួយគ្នានេះ ឯកឧត្ដម ក៏បន្តស្នើសុំឲ្យប្រជាកសិករដែលមានផ្ទៃដីដាំដុះស្វាយចន្ទីច្រើនហើយនៅជិតគ្នាគួរចងក្រងជាសហគមន៍ ឬជាបណ្តុំអ្នកផលិត ដោយរួមគំនិតគ្នាគិតគូររៀបចំចងក្រង ដោយមានផែនការដាំដុះ និងផ្សារភ្ជាប់ទៅទីផ្សារ និង រួមគ្នាស្នើសុំឥណទានជាទុនវិនិយោគសម្រាប់សាងសង់ឃ្លាំង លានហាល ដើម្បីទប់ស្កាត់ការធ្លាក់ចុះតម្លៃគ្រប់ស្វាយចន្ទីលើទីផ្សារ។

ក្នុងករណី តំណាងសហគមន៍ ឬសមាជិកសហគមន៍ ឬប្រជាកសិករដែលចង់បានឥណទាន ដើម្បីពង្រីកការដាំដុះ ឬពង្រីកខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី គឺប្រជាកសិករអាចស្នើសុំឥណទានពីធនាគារ ARDB បាន ក្នុងអត្រាការប្រាក់សមរម្យ ដើម្បីទិញជី ថ្នាំ ម៉ាស៊ីន បកស្វាយចន្ទី សាងសង់ ឃ្លាំង ស្តុក លាន ហាល ជាដើម ហើយអត្រាការប្រាក់នេះ គឺជាការប្រាក់សម្បទាន និងជាការគិតគូររបស់រាជរដ្ឋាភិបាល ចំពោះបងប្អូនប្រជាកសិករ នៅទីជនបទ ដើម្បីពង្រីកការដាំដុះស្វាយចន្ទី និដាំដុះដំណាំផ្សេងៗក្នុងវិស័យកសិកម្ម។

ឯកឧត្តមបានលើកទឹកចិត្តដល់បងប្អូនអាចគិតគូរស្នើសុំឥណទាន ពីធនាគារ ARDB ដោយយកស្តុកគ្រាប់ស្វាយចន្ទីស្ងួត មកដាក់ធ្វើជាទ្រព្យធានាបំណុលបាន ហើយធនាគារអាចផ្តល់ឥណទាន ជូនរហូតដល់៧០% នៃតម្លៃ គ្រាប់ ស្វាយចន្ទី ក្នុងឃ្លាំងស្តុក។

ឯកឧត្តមក៏បានសំណូមពរដល់ប្រជាកសិករទាំអស់ គួរសិក្សាពីបច្ចេកទេសឱ្យច្បាស់លាស់លើដាំដុះ ការថែទាំ ដើម្បីបង្កើនការផលិត និងការកែច្នៃ ឲ្យ ស្របតាមសង់ដារចំណីអាហារ ដើម្បីលក់ទៅទីផ្សារផងដែរ នៅពេលទទួលបានឥណទានពីធនាគារ។

គួរបញ្ជាក់ថា ផ្ទៃដីដាំដុះស្វាយចន្ទី ទូទាំងខេត្តក្រចេះមានប្រមាណជា ង៨០ ០០០ហិកតា។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម កៅ ថាច៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង