Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

រោងចក្រកាត់ដេរនៅទូទាំងប្រទេសកម្ពុជាកើនដល់ចំនួន១៣២៦នៅឆ្នាំ២០២៣

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងឱកាសចុះជួបកម្មករ កម្មការិនី ជិត២ម៉ឺននាក់ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ វត្តមានរោងចក្រនៅកម្ពុជាទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តនានា នៅឆ្នាំ២០២៣នេះ រោងចក្រវិស័យកាត់ដេរបានកើនដល់ចំនួន ១.៣២៦ ដែលមានកម្មករនិយោជិត ចំនួនប្រមាណ ៨៤ ម៉ឺននាក់ ការនាំចេញមានរហូតដល់ប្រមាណ១៣ពាន់លានដុល្លារអាម៉េរិក។ នេះជាការបញ្ជាក់របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងឱកាសចុះជួបកម្មករ កម្មការិនី ជិត២ម៉ឺននាក់ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។

សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា បច្ចុប្បន្ននៅរាជធានីភ្នំពេញ មានរោងចក្រសហគ្រាសចំនួន៩.៣១៤ មានកម្មករនិយោជិតប្រមាណជាង៦៦ ម៉ឺននាក់ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន៧២៧ មានកម្មករនិយោជិតសរុបជាង ៣៣ ម៉ឺន៨ពាន់នាក់ និងជាតំបន់ដែលមានការអភិវឌ្ឍ រោងចក្រ សហគ្រាស ច្រើនជាងគេ។ ប៉ុន្ដែរាជរដ្ឋាភិបាលក៏បានដាក់យុទ្ធសាស្រ្ដក្នុងការពង្រាយរោងចក្របន្ថែមទៀតទៅតាមបណ្ដាខេត្តនានាផងដែរ។

គួរបញ្ជាក់ថា នៅត្រីមាសទី១ឆ្នាំ២០២៣នេះ កម្ពុជាសម្រេចកបានការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ ក្នុងទំហំទឹកប្រាក់ជាង ៥,៣៩២,០១២,៥៤៩.៨០ដុល្លារអាម៉េរិក បានធ្លាក់ចុះ៥.៦៨% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មដែលផ្តល់មកកាន់ស៊ីស៊ីថាមស៍ដោយលោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។

បើតាមរបាយការណ៍ ទំនិញដែលកម្ពុជាបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិមានដូចជា៖សម្លៀកបំពាក់, កាបូប, ស្បែកជើង, គ្រឿងបន្លាស់រថយន្ត, គ្រឿងអេឡិចត្រូនិច, គ្រឿងបន្លាស់កង់, ឈើ, អង្ករ, ដំឡូងមី, ពោត, សណ្ដែក, កៅស៊ូ, ស្ករ, ថ្នាំជក់, ខ្សាច់ និងផលិតផលជលផល និងកសិផលថ្សេងៗទៀត។ ក្នុងចំណោមមុខទំនិញទាំងអស់នេះ ទំនិញដែលកម្ពុជាបាននាំចេញច្រើនជាងគេនៅត្រីមាសទី១ឆ្នាំ២០២៣នេះគឺសម្លៀកបំពាក់ដែលមានទំហំទឹកប្រាក់ចំនួន ១,៦៥៤,៦៣១,៣៧៧,១៧ ដុល្លារអាម៉េរិក បន្ទាប់មកទៀតគឺកាបូប និងស្បែកជើង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង