Cctime 6monthsfree desktop
Cc times  web banner kh (2)

ជនជាតិជប៉ុនម្នាក់មកកម្ពុជារាល់ខែដើម្បីប្រមូលសំរាមពីលូទឹកស្អុយជាមួយនិស្សិតប្លាស្ទិច

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ និស្សិតប្លាស្ទិច

ភ្នំពេញ៖ ជនជាតិជប៉ុនម្នាក់ បានធ្វើដំណើរមកកម្ពុជា ជារៀងរាល់ខែ ដើម្បីចូលរួមជាមួយនិស្សិតប្លាស្ទិច ក្នុងការសម្អាតបរិស្ថានទាំងនៅលើគោក និងនៅក្នុងប្រឡាយលូទឹកស្អុយ។ ជនជាតិជប៉ុនរូបនេះ មិនត្រឹមតែជួយសម្អាតបរិស្ថានប៉ុណ្ណោះទេ លោកក៏បានជួយក្មេងៗក្រីក្រនៅគំនរសំរាម និងកន្លែងផ្សេងៗទៀតផងដែរ។

បើតាមនិស្សិតប្លាស្ទិច បានឲ្យដឹងថា ជារៀងរាល់ខែ ជនជាតិជប៉ុនរូបនេះតែងតែហោះពីប្រទេសជប៉ុនមកភ្នំពេញដើម្បីចូលរួមជាមួយនិស្សិតប្លាស្ទិច ក្នុងការសម្អាតបរិស្ថានទាំងនៅលើគោក និងនៅក្នុងប្រឡាយលូទឹកស្អុយ។ ក្រៅពីការសម្អាតបរិស្ថាន ជនជាតិជាតិជប៉ុនរូបនេះ ក៏បានជួយក្មេងៗក្រីក្រនៅគំនរសំរាម និងកន្លែងផ្សេងៗជាច្រើនទៀត។

ការមកជួយសម្អាតបរិស្ថាន ជាមួយនិស្សិតប្លាស្ទិច ក៏ព្រោះតែរូបលោក ចង់ឃើញប្រឡាយក្នុងទីក្រុងភ្នំពេញ គ្មានសំរាមដូចប្រឡាយនៅប្រទេសជប៉ុនដែរ៕

រូបភាព៖ និស្សិតប្លាស្ទិច
រូបភាព៖ និស្សិតប្លាស្ទិច
រូបភាព៖ និស្សិតប្លាស្ទិច


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង