Cctimesw1140xh150cm copy

ជប៉ុនដាក់ពង្រាយ«ខែលមីស៊ីល»គ្រោងកម្ទេចមីស៊ីលកូរ៉េខាងជើង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
សមាជិក​ម្នាក់​នៃ​កង​កម្លាំង​ស្វ័យ​ការពារ​ជប៉ុន​ឈរ​ក្បែរ​អង្គភាព​មីស៊ីល PAC-3 Patriot ដែល​ដាក់​ពង្រាយ​នៅ​ជិត​ក្រសួង​ការពារ​ជាតិ​ក្នុង​ទីក្រុង​តូក្យូ កាលពី​ថ្ងៃទី៦ ខែ​មីនា ឆ្នាំ​២០១៧។

ជប៉ុន៖ ក្រសួងការពារជាតិជប៉ុនបានប្រកាសពន្យារពេលមិនកំណត់នៃការបញ្ជាទិញនៃសព្វាវុធអាម៉េរិកដើម្បីតាមដាន និងកម្ទេចគ្រាប់រ៉ុក្កែត មីស៊ីលផ្លោង ដែលអាចបង្កការគំរាមកំហែងដល់ទឹកដីនៃប្រទេសជប៉ុនក្នុងការគំរាមគំហែងរបស់កូរ៉េខាងជើង។ ការប្រកាសប្រុងជើងដាក់ពង្រាយខែលមីស៊ីលនេះធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងបានប្តេជ្ញាថានឹងធ្វើការប៉ុនប៉ងបាញ់បង្ហោះផ្កាយរណបយោធាមួយផ្សេងទៀត។

មន្រ្តីនៃក្រសួងការពារជាតិជប៉ុនបានគូសបញ្ជាក់ថា "ទាក់ទងនឹងបទបញ្ជាស្តីពីការដាក់ចេញនូវវិធានការប្រុងជើងខែលមីស៊ីលរបស់ខ្លួនដើម្បីស្ទាក់បាញ់មីស៊ីលរបស់កូរ៉េខាងជើង ប្រសិនបើប្រទេសជប៉ុនរកឃើញការគំរាមគំហែងណាមួយរបស់កូរ៉េខាងជើងធ្វើមកលើប្រទេសជប៉ុន។

ទីក្រុងតូក្យូបានចេញបញ្ជាបាញ់បង្ហោះមីស៊ីលដំបូងកាលពីចុងខែឧសភា បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានព្រមានឆ្មាំសមុទ្រជប៉ុនអំពីចេតនារបស់ខ្លួនក្នុងការបាញ់បង្ហោះផ្កាយរណបយោធាទៅកាន់គន្លងតារាវិថី។ យោធាជប៉ុនបានបន្តដាក់ពង្រាយប្រព័ន្ធការពារកាំជ្រួច Patriot ដែលផលិតដោយសហរដ្ឋអាម៉េរិកទៅកាន់កោះភាគនិរតីរបស់ខ្លួន ខណៈដែលនាវាពិឃាត Aegis របស់ជប៉ុនដែលបំពាក់ដោយឧបករណ៍ស្ទាក់ចាប់ SM-3 ត្រូវបានបញ្ជូនទៅល្បាតនៅសមុទ្រចិនខាងកើត។

កាលពីថ្ងៃទី ៣១ ខែឧសភា ប្រទេសកូរ៉េខាងជើងបានអះអាងថា រ៉ុក្កែតដែលផ្ទុកផ្កាយរណបយោធា Malligyong-1 របស់ខ្លួនបានធ្លាក់ចូលទៅក្នុងសមុទ្រលឿង បន្ទាប់មីស៊ីលដំណាក់កាលទីពីរបានបរាជ័យក្នុងការបញ្ឆេះដោយសារតែ "ដំណើរការខុសប្រក្រតី"។

បន្ទាប់ពីការបរាជ័យនេះ Kim Yo-jong ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង Kim Jong-un បាននិយាយថា "នាងប្រាកដណាស់ថាផ្កាយរណបឈ្លបយកការណ៍យោធារបស់កូរ៉េខាងជើងនឹងត្រូវបានដាក់ឱ្យត្រឹមត្រូវនៅក្នុងគន្លងអវកាសនាពេលខាងមុខ ហើយចាប់ផ្តើមបេសកកម្មរបស់ខ្លួន"។

ចំណែកមន្ត្រីប្រធានាធិបតីជាន់ខ្ពស់នៃប្រទេសកូរ៉េខាងត្បូងម្នាក់បានប្រាប់សារព័ត៌មាន Yonhap ថា កូរ៉េខាងត្បូងក៏មានការប្រុងប្រយ័ត្នចំពោះការបាញ់បង្ហោះលើកទីពីរដែលអាចកើតមានផងដែរ ព្រោះថា “ទោះបីជារយៈពេលនៃការជូនដំណឹងត្រូវបានបញ្ចប់ក៏ដោយ ក៏កូរ៉េខាងជើងអាចបាញ់មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយបានគ្រប់ពេលដោយមិនមានការជូនដំណឹងជាមុន”។

សម្រាប់ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិហាមប្រាមទីក្រុងព្យុងយ៉ាងពីការប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលផ្លោងសម្រាប់គោលបំណងណាមួយ រួមទាំងការបាញ់បង្ហោះផ្កាយរណបផងដែរ។ ក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាកាលពីដើមខែនេះ សហរដ្ឋអាម៉េរិកបានជំរុញឱ្យសមាជិកផ្សេងទៀតចូលរួមជាមួយអាម៉េរិក ក្នុងការថ្កោលទោស "អាកប្បកិរិយាខុសច្បាប់" របស់កូរ៉េខាងជើង។ ទីក្រុងវ៉ាស៊ីនតោនក៏បានអំពាវនាវដល់ UNSC ឱ្យធានាថាទីក្រុងព្យុងយ៉ាងមិនព្យាយាមបន្ថែមទៀតក្នុងការបាញ់បង្ហោះផ្កាយរណបទៅកាន់តារាវិថីនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ី និងចិនបានបដិសេធមិនធ្វើការស្តីបន្ទោសទីក្រុងព្យុងយ៉ាង ដោយលើកហេតុផលថា មានការព្រួយបារម្ភផ្នែកសន្តិសុខស្របច្បាប់នៅពីក្រោយសកម្មភាពរបស់កូរ៉េខាងជើង៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង