ភ្នំពេញ៖ លោក ឯម រៀម កាលពីយប់ថ្ងៃទី៨ មិថុនា បានសម្រេចលុបរូបអាសអាភាសចេញពីបណ្ដាញសង្គម ក្រោយពីក្រុមប្រឹក្សាវិន័យនិងលើកសរសើរនៃអ្នកសិល្បៈ បានព្រមាន ណិងឲ្យលោកលុបរូបភាពសអាភាសនោះជាបន្ទាន់ចេញពីគ្រប់បណ្តាញផ្សព្វផ្សាយសង្គម ដោយសាររូបនោះបណ្តាលឱ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណី និង សេចក្តីថ្លៃថ្នូររបស់សង្គមជាតិយ៉ាងធ្ងន់ធ្ងរ។
បើតាមលោក ឯម រៀម បានឲ្យដឹងថា រូបដែលលោកដាក់នៅក្នុង story នោះ ជារូបភាពដែល Edit តាម App ឈ្មោះថា ToonMe ហើយលោកផុសក្នុង Story FB គ្រាន់តែចង់ចែករំលែកពី App សម្រាប់ Edit រូបភាព before និង after ដែលមានបងប្អូនជាច្រើនចង់បានរាងរបស់ពួកគេទៅជាមានសាច់ដុំធំៗ ដោយមិនមានចេតនាអ្វីទេ។
លោក ឯម រៀម ក៏បានសូមទោស ចំពោះកំហុសឆ្គងនៃការចែករំលែករូបភាពនេះ ដែលធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណី និង សេចក្តីថ្លៃថ្នូររបស់កម្ពុជា ផងដែរ។