Smart saver cctime web bannertif

រដ្ឋបាលខេត្តមណ្ឌលគិរី ចែកសំលៀកបំពាក់ដល់ប្រជាការពារភូមិ

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

មណ្ឌលគិរី៖ រដ្ឋបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី០៧ មិថុនា បានផ្តល់សំលៀកបំពាក់ដល់ប្រជាការពារភូមិ ក្នុងក្រុងសែនមនោរម្យ ដើម្បីលើកទឹកចិត្តដល់ពួកគេ ដែលបានលះបង់នូវពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ចូលរួមសហការជាមួយអាជ្ញាធរដែនដី ដើម្បីធ្វើយ៉ាងណាឲ្យភូមិឃុំមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ ជាភូមិឃុំ ប្រកបដោយសុវត្ថិភាព។

លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានផ្តល់ឯកសណ្ឋានចំនួន ១០០សម្រាប់ ដល់ប្រជាការពារទាំងអស់ ក្នុងសង្កាត់ទាំង៤ នៃក្រុងសែនមនោរម្យ ដើម្បីជាការលើកទឹកចិត្តដល់ប្រជាការពារភូមិ ដែលពួកគេបានចូលរួមក្នុងការការពារប្រជាពលរដ្ឋ ជាពិសេស ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលជាគោលនយោបាយអាទិភាពមួយ ក្នុងកិច្ចការពារសន្តិសុខជូនប្រជាពលរដ្ឋ។

លោក ថង សាវុន បានឲ្យដឹងថា នាពេលខាងមុខនេះ គណៈបញ្ជាការឯកភាពខេត្តមណ្ឌលគិរី នឹងសហការជាមួយស្នងការនគរបាលខេត្ត ធ្វើការបណ្តុះបណ្តាល ពង្រឹងលើការងារអនុវត្តច្បាប់បន្ថែម ដល់ប្រជាការពារភូមិ ពីតួនាទី ភារកិច្ច ដែលក្រសួងមហាផ្ទៃបានកំណត់ ដើម្បីចូលរួមលើកម្ពស់សមត្ថភាពប្រជាការពារភូមិ ក្នុងការការពារថែរក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

គួរបញ្ជាក់ថា កម្លាំងប្រជាការពារដែលបានកសាងជាក់ស្តែងក្នុងក្រុងសែនមនោរម្យមានសរុបចំនួន៩៨នាក់ ក្នុងនោះមាន ៤សង្កាត់ រួមមាន សង្កាត់មនោរម្យ សុខដុម ស្ពានមានជ័យ និងសង្កាត់រមនា៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង