681 ezgif.com resize
Swift cc time

កីឡាការិនី វុិត ចន្ថា បង្កើតកំណត់ត្រាថ្មីឈ្នះមេដាយមាស៣គ្រឿង នៅឆ្នាំ២០២៣

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបភាពដោយ៖ AKP

ភ្នំពេញ៖ កីឡាការិនីអត្តពលកម្ម វុិត ចន្ថា បានបង្កើតកំណត់ត្រាថ្មីសម្រាប់ប្រទេសកម្ពុជា ដែលឈ្នះមេដាយមាស៣គ្រឿង ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើក១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ។

កីឡាការិនី វុិត ចន្ថា បានក្លាយជាកីឡាការិនីដំបូងដែលបង្កើតកំណត់ត្រាថ្មីសម្រាប់ប្រទេសកម្ពុជា ដែលឈ្នះមេដាយមាស ៣គ្រឿង ក្នុងឆ្នាំតែមួយ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើក១២ ឆ្នាំ២០២៣ លើប្រភេទកីឡាអត្តពលកម្ម រួមមាន៖ វិញ្ញាសារត់ចម្ងាយ ២០០ម៉ែត្រ T64 ប្រភេទកីឡាអត្តពលកម្ម ទទួលបានមេដាយមាស នាថ្ងៃទី៦ មិថុនា, វិញ្ញាសាលោតចម្ងាយ T64 ប្រភេទកីឡាអត្តពលកម្ម ទទួលបានមេដាយមាស នាថ្ងៃទី៤ មិថុនា និងវិញ្ញាសារត់ចម្ងាយ ៤០០ម៉ែត្រ T64 ប្រភេទកីឡាអត្តពលកម្ម ទទួលបានមេដាយមាស ថ្ងៃទី៥ មិថុនាផងដែរ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៤ មានកីឡាករ វ៉ាន់ វ៉ុន ម្នាក់ប៉ុណ្ណោះដែលបានក្លាយជាកីឡាករកម្ពុជាដំបូងគេ ដែលឈ្នះមេដាយមាស ៣គ្រឿង ក្នុងឆ្នាំតែមួយដូចគ្នា នៅព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី៧ នៅប្រទេសមីយ៉ាន់ម៉ា។ នៅឆ្នាំ២០២៣នេះ កីឡាការិនីកម្ពុជា វុិត ចន្ថា ក៏បង្កើតកំណត់ត្រាថ្មីសម្រាប់ប្រទេសកម្ពុជា ដែលឈ្នះមេដាយមាស៣គ្រឿងក្នុងឆ្នាំតែមួយម្ដងទៀត ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើក១២ ឆ្នាំ២០២៣ ដូចគ្នាផងដែរ៕


Khcct banner

អត្ថបទទាក់ទង