Yearendyearend1140x150

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែតចុះហត្ថលេខារួចរាល់ជាផ្លូវការ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)

ភ្នំពេញ៖ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ត្រូវបានចុះហត្ថលេខាជាផ្លូវការ រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) ក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣។

លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែតនៅថ្ងៃនេះ គឺដើម្បីផ្តល់ពេលវេលាចំនួន១២ខែដល់ក្រុមហ៊ុនCRBCក្នុងការសិក្សាលម្អិតបន្ថែមអំពីការសាងសង់ផ្លូវល្បឿនលឿនទី៣របស់កម្ពុជាសម្រាប់ដំណាក់កាលទី១ពីភ្នំពេញទៅសៀមរាប មាប្រវែងប្រមាណ២៥០គ.ម ហើយដំណាក់កាលទី២គឺពីសៀមរាបទៅប៉ោយប៉ែត មានប្រវែង១៥០គ.ម។

ប៉ុន្តែខាងក្រុមហ៊ុនបានបញ្ជាក់ជូនឯកឧត្តមថា ក្រុមហ៊ុនមិនចំណាយពេលសិក្សារហូតដល់១២ខែទេ ព្រោះកន្លងមកក្រុមហ៊ុនបានចំណាយពេលសិក្សាអស់ប្រមាណ៥ខែរួចហើយ ដូចនេះក្រុមហ៊ុនត្រូវការចំណាយពេលយ៉ាងយូរប្រមាណ៦ខែទៀតប៉ុណ្ណោះ ដើម្បីសិក្សាលម្អិតនិងរៀបចំឯកសារជាផ្លូវការពីគម្រោងនេះជូនរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់មកនឹងមានការពិភាក្សារវាងភាគីទាំងសងខាងដើម្បីជៀសវាងផលប៉ះពាល់នានា ក៏ដូចជាកាត់បន្ថយការចំណាយលើផលប៉ះពាល់នានា។

ចំពោះថវិកាប៉ាន់ស្មានសម្រាប់ចំណាយលើការសាងសង់ផ្លូវល្បឿនលឿនដំណាក់កាលទី១ពីភ្នំពេញ-សៀមរាប ដែលមានចម្ងាយ២៥០គ.ម មានការចំណាយជាមធ្យមប្រមាណ២៥០០លានដុល្លារអាម៉េរិក។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ស៊ុន ចាន់ថុល៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង