Yearendyearend1140x150

កីឡាការិនី ងួន រតនា ដណ្ដើមបានមេដាយមាស នៅប៉ារ៉ាហ្គេម

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ កីឡាការិនី ងួន រតនា នាថ្ងៃទី០៦ មិថុនានេះ បានឈ្នះមេដាយមាសក្នុងប្រភេទកីឡាអត្តពលកម្ម វិញ្ញាសារត់ចម្ងាយ ១ ៥០០ម៉ែត្រ T46 នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

កីឡាការិនី ងួន រតនា បានឈ្នះមេដាយមាសក្នុងប្រភេទកីឡាអត្តពលកម្ម វិញ្ញាសារត់ចម្ងាយ ១ ៥០០ ម៉ែត្រ T46 នៅព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២នេះ។ សូមបន្ថែមថា កីឡាការិនី ងួន រតនា នៅតែបន្តការពារតំណែងម្ចាស់មេដាយមាសរបស់ខ្លួន ដែលកាលពីព្រឹត្តិការណ៍ប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១១ ធ្លាប់ដណ្ដើមបានមេដាយមាសជាលើកដំបូង នៅឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេសុី ផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង