Cctimesw1140xh150cm copy

«ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត»បើកការដ្ឋានសាងសង់ថ្ងៃស្អែក

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

កណ្តាល៖ «ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត» នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី ៧ មិថុនា ឆ្នាំ២០២៣ស្អែកនេះ ខណៈផ្លូវមួយចំនួនត្រូវបានបិទចរាចរណ៍បណ្តោះអាសន្ន។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាលនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣។

យោងតាមសេចក្តីជូនដំណឹង បានគូសបញ្ជាក់ថា ចាប់ពីម៉ោង ១:០០ រំលងអាធ្រាត្រយប់នេះរហូតដល់ម៉ោង ១២:០០ ថ្ងៃត្រង់ ថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០២៣ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្តាលនឹងធ្វើការបិទចរាចរណ៍រថយន្តដឹកទំនិញធុនធំ នៅលើកំណាត់ផ្លូវលេខ១ ជាបណ្តោះអាសន្ន។

បើតាមសេចក្ដីប្រកាស ការផ្អាកចរាចរណ៍នេះនឹងធ្វើឡើងនៅត្រង់ចំណុចផ្លូវបំបែក ផ្លូវលេខ២១ បេ រាជធានីភ្នំពេញ ដល់ គ.ម ៣០+១៤០ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ចាប់ពីម៉ោង ១:០០ រំលងអាធ្រាត្ររហូតដល់ម៉ោង ១២:០០ថ្ងៃត្រង់ ថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ២០២៣ ដើម្បីរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿង ភ្នំពេញ-បាវិត ប្រវែងសរុប ១៣៥,១០ គ.ម និងស្ពាន-ផ្លូវភ្ជាប់ក្បាលស្ពាន ប្រវែងសរុប ៣,៧០ គ.ម ។

សម្រាប់រថយន្តធុនធំមកពីអ្នកលឿងត្រូវវាងតាមក្រវាត់ខ្សែទី ៣ ត្រង់ គ.ម ៣០+១៤០ ផ្លូវជាតិលេខ១ភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ។ចំណែកឯរថយន្តធុនធំចេញពីភ្នំពេញ ត្រូវវាងតាមផ្លូវលេខ ២១បេ ទៅផ្លូវលេខ ១១០ ឡើងទៅផ្លូវក្រវាត់ក្រុងខ្សែទី៣ កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ចំពោះរថយន្តគ្រួសារអាចធ្វើចរាចរណ៍បានធម្មតា។អាស្រ័យដូចនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ជ្រាបជាដំណឹង និងចូលរួមសហការទាំងអស់គ្នា។ នេះបើតាមសេចក្ដីប្រកាស៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង