Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

Zlatan ប្រកាសលាអាជីព«បាល់ទាត់»ត្រឹមវ័យ៤១ឆ្នាំ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ស្វីស៖ កីឡាករសញ្ជាតិស្វីស Zlatan Ibrahimovic បានចូលនិវត្តន៍ពីកីឡាបាល់ទាត់នៅអាយុ ៤១ ឆ្នាំ។ ការសម្រេចចិត្តបិតបញ្ចប់អាជីពបាល់ទាត់របស់លោកត្រូវបានក្រុមអ្នកគាំទ្ររូបលោកមួយចំនួនធំមានការអន់ចិត្ត និងសោកស្តាយជាទីបំផុតព្រោះពិភពបាល់ទាត់កំពុងតែបាត់បង់អ្នកជំនាញខាងបាល់ទាត់ដូចរូបលោកនេះម្នាក់ទៀតហើយ។

លោក Zlatan បានសរសេរៀបរាប់ទាំងសោកស្តាយថា«លាហើយបាល់ទាត់ ក៏ប៉ុន្តែខ្ញុំនៅតែនៅជិតអ្នករាល់គ្នា បើទោះបីជាខ្ញុំលាលែងពីកីឡាបាល់ទាត់ក៏ដោយ។ លោកបន្តថានៅទីនេះខ្ញុំទទួលបាននូវការលើកទឹកចិត្តជាច្រើន ថ្ងៃដំបូងដែលខ្ញុំបានកាន់អាជីពនេះ ខ្ញុំមានក្តីសុខខ្លាំងណាស់។

Zlatan Ibrahimovic បានវិលមកលេងឲ្យ AC Milan ជាលើកទី២ កាលដើមឆ្នាំ២០២០ ជាមួយនឹងការឈ្នះពានលំដាប់កំពូលអ៊ីតាលី Serie A នារដូវកាលមុន មុនពេលជួបបញ្ហាញាំញីដោយរបួស ដែលចូលលេងបានតែ ៤ប្រកួតប៉ុណ្ណោះនារដូវកាលនេះ នៅមុនពេលសម្រេចចិត្តចូលនិវត្តន៍តែម្តង ស្របពេលកិច្ចសន្យាផុតកំណត់ជាមួយ AC ក្នុងខែនេះផងដែរ។ គួរបញ្ជាក់ថា កីឡាករ Zlatan Ibrahimovicបានស៊ុតបញ្ចូលទីសរុប ៥១១គ្រាប់បូករួមទាំងលេងឲ្យក្លិប PSG, Manchester United, Inter Milan និងទាំង ២លើកជាមួយ AC Milan ទៀតផង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង