Yearendyearend1140x150

ចរន្តទិញ-លក់អចលនទ្រព្យនៅកម្ពុជាមានភាពថមថយខណៈតម្លៃអចលនទ្រព្យមួយចំនួនក៏ធ្លាក់ចុះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងទីភ្នាក់ងារអចលនវត្ថុកម្ពុជា

ភ្នំពេញ៖ ដំណើរការទិញ-លក់អចលនទ្រព្យកម្ពុជានាពេលបច្ចុប្បន្ននេះ មានសភាពថមថយបន្តិចដោយសារតែចរន្តក្នុងការដោះដូរមួយចំនួនធំមានសម្រាប់តែជនជាតិខ្មែរនៅក្នុងស្រុកតែប៉ុណ្ណោះ ដោយឡែកជនបរទេសភាគច្រើនទើបតែចាប់ផ្តើមសិក្សាក្នុងការទិញ ឬមានសកម្មភាពដោះដូរតែបន្តិចបន្តួចប៉ុណ្ណោះ។ បញ្ហានេះគឺដោយសារតែស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជាមិនទាន់មានភាពល្អប្រសើរខ្លាំង ជាពិសេសស្ថានភាពសេដ្ឋកិច្ចគ្រួសារគឺនៅមានកម្រិតដែលបណ្តាលមកពីផលប៉ះពាល់ជាសាកលដូចជា កូវីដ សង្គ្រាមរុស្សី-អ៊ុយក្រែន អតិផរណានៃទំនិញ និងតម្លៃសាំងឡើងថ្លៃជាដើម។ ជាការលើកឡើង លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងទីភ្នាក់ងារអចលនវត្ថុកម្ពុជា បានប្រាប់ស៊ីស៊ីថាមស៍។

លោក ច្រឹក សុខនីម បានលើកឡើងថា បច្ចុប្បន្ននេះ ក្រុមហ៊ុនក្នុងស្រុកនិងក្រៅស្រុកនៅតែបន្តធ្វើការបោះទុនវិនិយោគរបស់ខ្លួននៅក្នុងវិស័យអចលនទ្រព្យតាមយន្តការនៅក្នុងការកសាងផ្ទះល្វែង ខុនដូ នៅតែបន្តកើតមានឡើងនៅកម្ពុជា ក៏ប៉ុន្តែចរន្តនៅក្នុងការកសាងផ្ទះឬគម្រោងដែលបានស្នើសុំសម្រាប់អភិវឌ្ឍន៍ផ្តើមសាងសង់នៅក្នុងកម្រិតទាប ព្រោះតម្រូវការទិញអចលនទ្រព្យនាពេលបច្ចុប្បន្នគឺមិនសូវមានច្រើនទេ។

លោកបន្តថា ចំពោះតម្លៃអចលនទ្រព្យវិញនាពេលបច្ចុប្បន្ននេះ មិនមានការប្រែប្រួលតម្លៃច្រើននោះទេ ភាគច្រើនតម្លៃនៅត្រឹង ឬធ្លាក់ថ្លៃមួយចំនួនផងដែរ។ ក្នុងពេលបច្ចុប្បន្ននេះតម្រូវការក្នុងការផ្គត់ផ្គង់អចលនទ្រព្យក្នុងទីផ្សារគឺមានចំនួនច្រើន ប៉ុន្តែតម្រូវការក្នុងការប្រើប្រាស់ឬទិញ-លក់គឺមិនសូវមានច្រើនទេ ព្រោះផ្អែកតាមសេដ្ឋកិច្ចគ្រួសារគឺមិនសូវល្អ ពិសេសវិបត្តិសេដ្ឋកិច្ចជាសាកលបានជះឥទ្ធិពលអវិជ្ជមានមួយចំនួនធំទៅលើសសរស្តម្ភសេដ្ឋកិច្ចកម្ពុជា ហើយបានធ្វើឱ្យស្ថានប័នធនាគារមួយចំនួនបានកាត់បន្ថយកម្ចីរបស់ខ្លួន ដែលជាហេតុធ្វើឱ្យអ្នកមានលទ្ធភាពទិញផ្ទះមានចំនួនតិច។

លោកបញ្ជាក់ថា នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានចេញវិធានការជាកញ្ចប់ដូចជាការលើកលែងពន្ធចំណេញមូលធន, ការពន្យារពេលបង់ពន្ធ និងវិធានការផ្សេងៗទៀតដើម្បីរក្សាស្ថិរភាពវិស័យសំណង់ និងអចលនទ្រព្យផ្នែកបុរី ដូចនេះវាជាផ្នែកមួយសំខាន់អាចជួយមួយផ្នែកខ្លះនៃវិស័យនេះឱ្យនៅតែបន្តដំណើរការបាន ហើយអ្វីដែលសំខាន់ជាងនេះរាជរដ្ឋាភិបាលគួរតែទម្លាក់កញ្ចប់ថវិកាទៅធនាគារពាណិជ្ជឬស្ថាប័នមួយចំនួនដើម្បីផ្តល់លទ្ធភាពក្នុងការផ្តល់ប្រាក់កម្ចីជូនជាបុគ្គលឬSMEដែលកំពុងបម្រើការនៅក្នុងវិស័យសំណង់នាពេលបច្ចុប្បន្ន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង