Yearendyearend1140x150
Img 0571

កីឡាករ ចាន់ វឌ្ឍនាកា ជាប់ជម្រើស ក្នុងការប្រកួតមិត្តភាពអន្តរជាតិជាមួយបង់ក្លាដែស

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបដោយ៖ កម្ពុជាថ្មី

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នាថ្ងៃទី០៥ មិថុនានេះ បានបញ្ជេញបញ្ជីឈ្មោះកីឡាករត្រៀមចូលរួមការប្រកួតអន្តរជាតិ Vattanac International Friendly Matchរវាងកម្ពុជាទល់នឹងក្រុមបង់ក្លាដែស នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ជេញបញ្ជីឈ្មោះកីឡាករជម្រើសជាតិកម្ពុជា សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ Vattanac International Friendly Match រវាងកម្ពុជាទល់នឹងក្រុមបង់ក្លាដែស មានកីឡាករចំនួន៣០រូប។ ហើយក្នុងនោះក៏មានឈ្មោះកីឡាករ ចាន់ វឌ្ឍនាកា ក៏បានជាប់ជម្រើសជាតិសារជាថ្នីម្ដងទៀតផងដែរ ក្រោយខកខានក្នុងការចូលរួមប្រកួតក្នុងជម្រើសជាតិកម្ពុជាអស់រយៈពេល១ឆ្នាំជាងមកហើយ ដោយសារបញ្ហារបួសរបស់កីឡាកររូបនេះ។

គួរបញ្ជាក់ថា ការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ រវាងក្រុមជម្រើសជាតិកម្ពុជា ទល់នឹងក្រុមបង់ក្លាដែស នឹងចាប់ផ្ដើមការប្រកួតនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ខាងមុននេះ នាវេលាម៉ោង ០៧ៈ០០នាទីយប់ ក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង