Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

ស្រ្តីជាមន្រ្តីនគរបាលម្នាក់ បាញ់សម្លាប់ខ្លួនឯងដោយបន្សល់ទុកបណ្តាំមួយច្បាប់

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ស្រ្តីជាមន្ត្រីនគរបាលម្នាក់ ឈ្មោះ វី ស្រីរ៉ែន ហៅអាខួច បានបាញ់ប្រហារ បញ្ចប់ជីវិតខ្លួនឯងនៅក្នុងផ្ទះវីឡាមួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិសំរោង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ព្រឹកថ្ងៃទី ០៥ ខែមិថុនានេះ ដោយបន្សល់ទុកបណ្តាំមួយច្បាប់ដល់ក្រុមគ្រួសារ។

ក្រោយហេតុការណ៍ករណីបាញ់ប្រហារ បញ្ចប់ជីវិតខ្លួនឯងនៅថ្ងៃទី០៥មិថុនានេះ សមត្ថកិច្ចបានប្រទះឃើញនូវបណ្តាំមួយច្បាប់ដែលស្រ្តីជាជនរងគ្រោះបានបន្សល់ទុកដល់ក្រុមគ្រួសារដោយសរសេរថានេះជាការសម្រេចបញ្ចប់ជីវិតដោយខ្លួនឯង គ្មានអ្នកពាក់ព័ន្ធទេ ហើយបានផ្តាំផ្ញើសូមទោសឪពុកម្តាយ បងប្អូន និងតា ចំពោះការធ្វើអត្តឃាតខ្លួនឯងនេះ។

បើតាមខ្លឹមសារបណ្តាំស្រ្តីរងគ្រោះបានសរសេររៀបរាប់យ៉ាងដូច្នេះថា «កូនសុំទោសប៉ាម៉ាក់កូនលាហើយ កូនមិនអាចរស់នៅបានទៀតទេ កូនជាមនុស្សមិនល្អ ប៉ាម៉ាក់មិនសមមានកូនបែបនេះទេ។ហើយ កាំភ្លើងនេះ កូនខ្ចីបង អូន គេមិនជាប់ពាក់ព័ន្ធទេយកកាំភ្លើងឲ្យគាត់វិញផង។ កូនសុំទោសហើយមិនបាច់ធ្វើបុណ្យឲ្យកូនទេកុំឲ្យអស់លុយ កូនលាហើយប៉ាម៉ែជាមនុស្សល្អ លាប្អូនទាំង៤នាក់ លាកុងចៅសូមទោស គ្មានអ្នកណាពាក់ព័ន្ធទេ ខ្ញុំសម្រេចចិត្តខ្លួនឯង»។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង