Yearendyearend1140x150
Img 0571

កីឡាការិនី វិត ចន្ថា ទទួលបានមេដាយមាស ក្នុងវិញ្ញាសាលោតចម្ងាយ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបភាព៖ លោក យឹម សុវឌ្ឍនា

ភ្នំពេញ៖ កីឡាការិនីកម្ពុជា វុីត ចន្ថា នាថ្ងៃទី០៤ មិថុនា បានឈ្នះមេដាយមាស ក្នុងវិញ្ញាសាលោតចម្ងាយ ដោយលោតបានចម្ងាយ ៣,៩៩៩ម៉ែត្រ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅពហុកីឡាដ្ឋានជាតិមរតកតរជោ។

កីឡាការិនីពិកាភាពកម្ពុជា វុិត ចន្ថា បានឈ្នះមេដាយមាស ដោយលោតបានចម្ងាយ ៣,៩៩៩ម៉ែត្រ ក្នុងវិញ្ញាសាលោតចម្ងាយ T64 ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។ កីឡាការិនី វុិត ចន្ថា នៅតែរក្សាតំណែងម្ចាស់មេដាយមាសជាលើកទី២ ជាប្រវិត្តិសាស្ត្ររបស់ខ្លួនដែលឈ្នះមេដាយមាស។ កាលពីឆ្នាំ២០២១ នៅក្រុងសូឡូ ក្នុងប្រទេសឥណ្ដូនេសុី ក៏ធ្លាបជាម្ចាស់មេដាយមាសផងដែរ សម្រាប់វិញ្ញាសាលោតចម្ងាយនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង