ភ្នំពេញ៖ ការប្រកួតកីឡាបាល់បោះជិះរទេះនារីជនពិការ នាថ្ងៃទី០២ មិថុនា បានប្រកួតឈ្នះក្រុមហ្វីលីពីន ដោយលទ្ធផល ១៤-០ពិន្ទុ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ សម្រាប់វិញ្ញាសាកីឡាបាល់បោះជិះរទេះជនពិការភាព។
ក្រុមបាល់បោះជិះរទេះនារីកម្ពុជា បានទទួលបានយកឈ្នះលើក្រុមហ្វីលីពីន ក្នុងការប្រកួតសន្សំពិន្ទុ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដោយក្រុមបាល់បោះជិះរទេះជនពិការនារីកម្ពុជា ឈ្នះក្រុមហ្វីលីពីន ដោយលទ្ធផល ១៤-០ពិន្ទុ សម្រាប់វិញ្ញាសាកីឡាបាល់បោះជិះរទេះជនពិការ ៣នាក់ ទល់ ៣នាក់។
គួរបញ្ជាក់ថា ក្រុមបាល់បោះជិះរទេះនារីកម្ពុជា បានចាញ់ក្រុមថៃ ក្នុងលទ្ធផល ១០-៧ពិន្ទុ។ យ៉ាងណាក្ដីក្រុមកម្ពុជា ទទួលបាន ៣ពិន្ទុ ក្រោយឈ្នះហ្វីលីពីន៕