Cctime 6monthsfree desktop
Cc times  web banner kh (2)

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនឈានដល់ជំហានថ្មី ក្រោយចិនបើកឱ្យនាំចេញផលិតផលជលផល

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ថ្មីៗនេះ កម្ពុជាទទួលបានដំណឹងល្អមួយក្នុងការជំរុញការនាំចេញផលិតជលផលរបស់ខ្លួនទៅកាន់ទីផ្សារអន្តរជាតិ ដោយក្នុងនោះផលិតផលជលផលកម្ពុជា១២ប្រភេទរួមមានត្រីប្រា បង្គា អន្ទង់ស្រែ ខ្យងជាដើម ត្រូវបានក្រសួងពាណិជ្ជកម្មចិន អគ្គនាយកដ្ឋានគយនៃប្រទេសចិន សម្រេច ចុះបញ្ជីដោយជោគជ័យក្នុងប្រព័ន្ធ ដើម្បីអនុញ្ញាតឱ្យនាំចូលទីផ្សារប្រទេសចិន។ ដំណឹងនេះបានធ្វើឱ្យអ្នកជំនាញយល់ឃើញថា កម្ពុជាកាន់តែមានឱកាសទាញប្រយោជន៍យ៉ាងច្រើនពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន(CCFTA) ក្រោយចិនអនុញ្ញាតឱ្យនាំចេញទំនិញជលផល។ នេះជាការបញ្ជាក់របស់លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួពាណិជ្ជកម្ម បានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។

លោក ប៉ែន សុវិជាតិ បានលើកឡើងថា ពិធីសារចំនួន៣ ស្តីពីលក្ខខ័ណ្ឌតម្រូវនាំចូល សម្រាប់ផលិតផលជលផលកម្ពុជា ត្រូវបានចុះហត្ថលេខារវាងប្រទេសចិន និងកម្ពុជារួចរាល់ ដូច្នេះប្រទេសកម្ពុជាអាចនាំចេញផលិតផលជលផលគ្រប់ប្រភេទទាំងទឹកសាប និងទឹកសមុទ្រទៅកាន់ទីផ្សារប្រទេសចិនបាន ប៉ុន្តែរាល់ការនាំចេញរបស់ក្រុមហ៊ុនដែលមានបំណងនាំចេញ ត្រូវចុះបញ្ជីនៅអគ្គរដ្ឋបាលគយចិន (GACC) មុនពេលនាំចេញ។

លោកបានបន្ដទៀតថា ថ្មីៗកន្លងទៅនេះអគ្គរដ្ឋបាលគយចិន បានអនុម័តលើការចុះបញ្ជីរបស់ក្រុមហ៊ុននាំចេញមានឈ្មោះ KIM CHOU Co., Ltd Import Export and International Transportation ដែលបានស្នើសុំនាំចេញផលផលិតផលជលផលពីធម្មជាតិចំនួន ១១ប្រភេទទៅកាន់ប្រទេសចិន។ ផលិផលចំនួន ១១ប្រភេទនេះរួមមាន៖ កំពឹសទឹកសាប, ត្រីប្រាធំ, ត្រីប្រាខ្ចៅ, ខ្យងទឹកសាបពីរប្រភេទ, អន្ទង់ទឹកសាប, បង្កងកណ្តូបពីរប្រភេទ, បង្គាខ្លឹង, បង្គាស, និងបង្គាប៉ារ៉ា។

ដូចនេះលោកក៏បានអំពាវនាវដល់ក្រុមហ៊ុនផ្សេងទៀតដែលមានលទ្ធភាពធ្វើតាមលក្ខខណ្ឌតម្រូវរបស់ប្រទេសចិនដូចក្រុមហ៊ុន KIM CHOU Co., Ltd Import Export and International Transportation ត្រូវធ្វើយ៉ាងណាបង្កើនឱកាសនាំចេញផលិតផលជលផលរបស់ខ្លួនដែលអាចរកបានពីធម្មជាតិ និងចិញ្ចឹម ដើម្បីនាំទៅទីផ្សារចិនឱ្យបានកាន់តែច្រើនស្របពេលទីផ្សារចិនកាន់តែទទួលស្គាល់ពីផលិតផលជលផលរបស់កម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង