ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី០១ មិថុនានេះ បានចេញសេចក្ដីប្រកាសថ្មីស្ដីអំពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីបបើក-បិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាប់ពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ។
យោងតាមសេចក្ដីប្រកាសរដ្ឋបាលរាជធានីភ្នំពេញបានប្រកាសដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញទាំងអស់ឲ្យបានជ្រាប់ថា ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់មហាវិថីឈ្នះឈ្នះ នឹងការធ្វើអាជីវកម្មផ្សេងៗរបស់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលប្រើយាន្តជំនិះផ្ទាល់ខ្លួនចូលទស្សនាការប្រកួតកីឡាប៉ារ៉ាហ្គេម នៅពហុកីឡាដ្ឋានជាតិមរតកតេជោ ជំនួសសេចក្ដីប្រកាស កាលពីថ្ងៃទី២៩ ឧសភា មានខ្លឹដូចខាងក្រោម៖
១. រដ្ឋបាលរាជធានីភ្នំពេញធ្វើការបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្ដោះអាសន្នសម្រាប់ថ្ងៃបើក និងបិទ ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដោយមិនអនុញ្ញាតឲ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់កំណាត់ផ្លូវមហាវិថីវិមានឈ្នះឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅរហូតដល់ផ្លូវជាតិលេខ៦ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។
២. ក្រៅពីថ្ងៃពិធីបើក និងបិទព្រឹត្តិការណ៍ខាងលើយានជំនិះគ្រប់ប្រភេទអាចធ្វើដំណើរឆ្លងកាត់មហាវិថីខាងលើបានដូចប្រក្រតី លើកលែងតែរថយន្តដឹកទំនិញធុនធ្ងន់ រថយន្តដឹកខ្សាច់ និងរថយន្តកុងតឺន័រ មិនអនុញ្ញាតឲ្យធ្វើចរាចរឆ្លងកាត់កំណាត់មហាវិថីឈ្នះឈ្នះឡើយ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ មិថុនា ឆ្នាំ២០២៣៕