Cctime 6monthsfree desktop
Cc times  web banner kh (2)

អតពលិក និងមន្ត្រីប្រតិភូ បានធ្វើដំណើរមកកម្ពុជាត្រៀមប្រកួតកីឡាប៉ារ៉ាហ្គេម នៅថ្ងៃទី០៣មិថុនា

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/
រូបភាពដោយ៖  Cambodia 2023

ភ្នំពេញ៖ អតពលិក និងមន្ត្រីប្រតិភូ នាថ្ងៃទី៣១ ឧសភានេះ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាជាបន្តបន្តាប់ហើយ ដើម្បីចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣នាពេលដ៏ខ្លីខាងមុខនេះ។

អតពលិក និងមន្ត្រីប្រតិភូកីឡាប៉ារ៉ាឡាំពិក នៃបណ្ដាប្រទេសក្នុងតំបន់អាស៊ាន បានធ្វើដំណើរមកដល់កម្ពុជាជាបន្ដបន្ទាប់ ដើម្បីត្រៀមចូលរួមការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ចាប់ពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ។ ហើយនៅថ្ងៃនេះដែរ ក្រុមអតពលិក និងប្រតិភូមកពីប្រទេសឥណ្ឌូនេស៊ី បានប្រើប្រាស់យន្ដហោះពិសេស ២គ្រឿង សម្រាប់ដឹកជញ្ជូនប្រតិភូកីឡារបស់ខ្លួន មកដល់ប្រទេសកម្ពុជាហើយ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ មាន១៣ប្រភេទកីឡា និង១ប្រភេទ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ជាព្រឹត្តិការណ៍កីឡាជនពិការ នៅសល់ត្រឹមតែរយៈពេល៣ ថ្ងៃទៀតប៉ុណ្ណោះ។


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង