Yearendyearend1140x150

វិស័យកាត់ដេរ កសិកម្ម និងការដំឡើងគ្រឿងបង្គុំ ទទួលបានចំណាប់អារម្មណ៍ខ្ពស់សម្រាប់វិនិយោគនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា 

ភ្នំពេញ៖ សព្វថ្ងៃនេះ វិស័យដែលពេញនិយមសម្រាប់វិនិយោគនៅកម្ពុជាមានដូចជា វិស័យកាត់ដេរសម្លៀកបំពាក់ ការផលិតកាបូប ស្បែកជើង វិស័យកសិកម្ម ការដំឡើងគ្រឿងបង្គុំ ជាពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញឱ្យមានការទាក់ទាញការវិនិយោគមកកាន់ប្រទេសកម្ពុជាដែលបានកំណត់ប៉ូលសេដ្ឋកិច្ចទី៤ដោយបានផ្តោតលើវិស័យកសិកម្មជាចម្បង។ នេះបើតាមការបញ្ជាក់របស់លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ស៊ីស៊ីថាមស៍។

លោកឧកញ៉ា លឹម ហេង បានលើកឡើងថា ស្ថានភាពនៃការវិនិយោគនៅក្នុងប្រទេសកម្ពុជានារយៈពេលចុងក្រោយនេះ គឺនៅតែមានភាពល្អប្រសើរដោយទាក់ទាញបានវិនិយោគិនជាច្រើនមកកាន់កម្ពុជា។ បន្ទាប់ពីព្រឹត្តិការណ៍ស៊ីហ្គេមត្រូវបានបញ្ចប់ ឧកញ៉ា លឹម ហេង សង្កេតឃើញថាសកម្មភាពសេដ្ឋកិច្ច និងចរន្តសាច់ប្រាក់ដែលចំណាយលើព្រឹត្តិការណ៍នេះ បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានភាពល្អប្រសើរមួយកម្រិត រីឯឱកាសទាក់ទាញវិនិយោគិននៅក្នុងតំបន់ក៏មានកាន់តែច្រើនព្រោះព្រឹត្តិការណ៍ស៊ីហ្គេមបានបង្ហាញកេរ្តិ៍ឈ្មោះកម្ពុជាទៅកាន់ពិភពលោកទាំងមូល។

លោកឧកញ៉ាបញ្ជាក់ថា គិតមកដល់បច្ចុប្បន្ននេះ វិនិយោគិនដែលមកវិនិយោគនៅកម្ពុជាច្រើនជាងគេរួមមាន ចិន វៀតណាម ថៃ ជប៉ុន កូរ៉េ និងអាម៉េរិកជាដើម ហើយភាគច្រើនវិនិយោគលើវិស័យកាត់ដេរសម្លៀកបំពាក់ ការផលិតកាបូប ស្បែកជើង វិស័យកសិកម្ម ការដំឡើងគ្រឿងបង្គុំជាដើម។ល។

គួរបញ្ជាក់ថា នៅត្រីមាសទី១ឆ្នាំ២០២៣នេះ កម្ពុជាសម្រេចកបានការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ ក្នុងទំហំទឹកប្រាក់ជាង ៥,៣៩២,០១២,៥៤៩.៨០ដុល្លារអាម៉េរិក បានធ្លាក់ចុះ៥.៦៨% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មដែលផ្តល់មកកាន់ស៊ីស៊ីថាមស៍ដោយលោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។

បើតាមរបាយការណ៍ ទំនិញដែលកម្ពុជាបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិមានដូចជា៖សម្លៀកបំពាក់, កាបូប, ស្បែកជើង, គ្រឿងបន្លាស់រថយន្ត, គ្រឿងអេឡិចត្រូនិច, គ្រឿងបន្លាស់កង់, ឈើ, អង្ករ, ដំឡូងមី, ពោត, សណ្ដែក, កៅស៊ូ, ស្ករ, ថ្នាំជក់, ខ្សាច់ និងផលិតផលជលផល និងកសិផលថ្សេងៗទៀត។ ក្នុងចំណោមមុខទំនិញទាំងអស់នេះ ទំនិញដែលកម្ពុជាបាននាំចេញច្រើនជាងគេនៅត្រីមាសទី១ឆ្នាំ២០២៣នេះគឺសម្លៀកបំពាក់ដែលមានទំហំទឹកប្រាក់ចំនួន ១,៦៥៤,៦៣១,៣៧៧,១៧ ដុល្លារអាម៉េរិក បន្ទាប់មកទៀតគឺកាបូប និងស្បែកជើង៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង