ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹត្យផ្តល់សញ្ញាតិខ្មែរ ដល់លោក ម៉ូណូលយ៉េ អេម៉ាញូអែល មុនយ៉េឌីកា (MUNONYE EMMANUEL ONYEDIKACHI) ជនជាតិនីហ្សេរីយ៉ា សញ្ញាតិនីហ្សេវីយ៉ា កើតថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ១៩៨៦ ទីកន្លែងកំណើត ទីក្រុង ONITSHA ប្រទេសនីហ្សេវីយ៉ា។
សូមជម្រាបថា លោក EMMANUEL គឺជាកីឡាករលំដាប់អន្តរជាតិដែលតែងតែឡើងប្រកួតទាំងក្នុងស្រុក និងកម្រិតអន្តរជាតិតំណាងឱ្យប្រទេសកម្ពុជា ។ មិនតែប៉ុណ្ណោះកីឡាកររូបនេះចេះនិយាយភាសាខ្មែរបានយ៉ាងច្បាស់ ហើយលោករស់នៅប្រទេសកម្ពុជាជិត២០ឆ្នាំ។ លោក EMMANUEL មានមហិច្ចតាផ្សព្វផ្សាយគុនខ្មែរទៅកាន់ពិភពលោកផងដែរ៕