Cctimesw1140xh150cm copy

លោក ម៉ក់ រ៉េមីស្សា អ្នកថតរូបកម្ពុជាដំបូងគេទទួលបានគ្រឿងឥស្សរិយយសពីក្រសួងវប្បធម៌បារាំង

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោក ម៉ក់ រ៉េមីស្សា គឺជាអ្នកថតរូបអាជីពមួយរូបនៅក្នុងប្រទេសកម្ពុជា។ កាលពីពេលថ្មីៗនេះ លោក រ៉េមីស្សា ត្រូវបានក្រសួងវប្បធម៌បារាំងផ្តល់នូវគ្រឿងឥស្សរិយយសថ្នាក់អស្សឬទ្ធិផ្នែកសិល្បៈនិងអក្សរសាស្ត្រពីក្រសួងវប្បធម៌ប្រទេសបារាំង។

លោក ម៉ក់ រ៉េមីស្សា បានបង្ហោះរូបភ្ជាប់ជាមួយសំណេរបង្ហាញពីអារម្មណ៍រំភើប ដោយបញ្ជាក់ថា នេះគឺជាមោទនភាពថ្មីមួយទៀតលើឆាកអន្តរជាតិសម្រាប់ខ្លួនលោកផ្ទាល់ និងប្រទេសកម្ពុជា។

លោក ម៉ក់ រ៉េមីស្សា បានឧទ្ទិសមេដាយដ៏មានកិត្តិយសនេះចាត់ទុកជាការគោរព និងដឹងគុណជួនចំពោះលោកគ្រូ Thierry Diwo ដែលបានបង្រៀនលោកឲ្យចេះថតរូបជាលើកដំបូងនៅអំឡុងឆ្នាំ១៩៩៣-១៩៩៦, លោកគ្រូ Christian Caujolle បង្រៀនលោកឲ្យចេះបង្កើតស្នាដៃរូបថត និងលោកគ្រូ Eddie Bissell បង្រៀនលោកឲ្យចេះថតរូបសារព័ត៌មាន។

សូមជម្រាបថា លោក ម៉ក់ រ៉េមីស្សា អ្នកថតរូបកម្ពុជាដំបូងគេទទួលបានគ្រឿងឥស្សរិយយសពីក្រសួងវប្បធម៌បារាំង។ តាមរយៈបទពិសោធន៍ការងាររបស់លោកជិត៣០ឆ្នាំមកនេះ លោកបានផលិតស្នាដៃជាច្រើន ហើយរូបថតទាំងនោះសុទ្ធតែមានវត្តមានក្នុងសារមន្ទីរល្បីៗនៅបរទេស៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង